គម្រោងកាស៊ីណូវៀតណាម៖ រមណីយដ្ឋានកាស៊ីណូតម្លៃជិត ២ពាន់លានដុល្លារ ត្រៀមផុសរូបរាងនៅ Quang Ninh

គម្រោងកាស៊ីណូវៀតណាម៖ រមណីយដ្ឋានកាស៊ីណូតម្លៃជិត ២ពាន់លានដុល្លារ ត្រៀមផុសរូបរាងនៅ Quang Ninh

វៀតណាម៖ វៀតណាមគ្រោងសាងសង់រមណីយដ្ឋានកាស៊ីណូ ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ ៥១,៥ ទី្រលានដុង (១,៩៧ពាន់ដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១ ខែមិថុនា។ តាមគម្រោងរមណីយដ្ឋានកាស៊ីណូមួយកន្លែងនឹងត្រូវបង្កើតឡើងនៅក្នុងឃុំ Van Yen​ ស្រុក Van Don ខេត្ត Quang Ninh ភាគភាគឦសាន នៃប្រទេសវៀតណាម។

បើតាមក្រសួងហិរញ្ញវត្ថុវៀតណាមបានបញ្ជាក់ថា គិតត្រឹមនេះសំណើសុំបង្កើតរមណីយដ្ឋានកាស៊ីណូតម្លៃជិត ២ពាន់លានដុល្លារនេះត្រូវបានបញ្ជូនទៅដល់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីវៀតណាមរួចរាល់ហើយ និងរង់ចាំតែថ្ងៃចុះហត្ថលេខាជាផ្លូវការតែប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា អាជ្ញាធរវៀតណាមក៏គ្រោងបើកឱ្យពលរដ្ឋវៀតណាមចូលទៅលេងក្នុងរមណីដ្ឋានកាស៊ីណូមួយកន្លែងផងដែរ តែនៅក្នុងរយៈពេលសាកល្បងមួយ ហើយបន្ទាប់មករមណីដ្ឋានកាស៊ីណូនឹងទទួលស្វាគមន៍តែភ្ញៀវទេសចរអន្តរជាតិប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

administrator

Related Articles