រញ្ជួយដី ៤,៥រ៉ិចទ័រ៖ វាយប្រហារខេត្តឈៀងម៉ៃ ប្រទេសថៃ

រញ្ជួយដី ៤,៥រ៉ិចទ័រ៖ វាយប្រហារខេត្តឈៀងម៉ៃ ប្រទេសថៃ

ថៃ៖ ស្រុក Phrao ខេត្តឈៀងម៉ៃ ប្រទេសថៃ បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤,៥រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងរសៀលថ្ងៃចន្ទ ទី២ ខែមិថុនា។ គ្រោះរញ្ជួយដីបានបង្កើតឱ្យមានភាពញ័រនៅក្នុងដីជម្រៅប្រមាណជា ១គីឡូម៉ែត្រ និងបានកើតឡើងក្នុងរយៈពេលខ្លីមួយប៉ុណ្ណោះ។

ប្រភពខាងបានបន្តថា ក្នុងពេលកើតមានគ្រោះរញ្ជួញដីខាងលើនេះតំបន់មួយចំនួននៅក្បែរខេត្តឈៀងម៉ៃក៏បានទទួលរងភាពញ័រក្នុងកម្រិតស្រាលផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានរបាយការណ៍បង្ហាញថាមានជនរងគ្រោះឬផលប៉ះពាល់យ៉ាងណានៅឡើយទេ។ គួររម្លឹកជូនថា កាលពីប៉ុន្មានសប្តាហ៍មុនទីក្រុងបាងកករបស់ប្រទេសថៃក៏បានទទួលរងការរញ្ជួយដីកម្រិតមធ្យមមួយផងដែរ ដែលបានធ្វើឱ្យអគារមួយកន្លែងត្រូវដួលរលំនិងសម្លាប់មនុស្សអស់ជាច្រើននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

administrator

Related Articles