ខេត្តបន្ទាយមានជ័យ ៖ ជំនន់ទឹកភ្លៀងធ្លាក់ពីព្រំដែន បណ្តាលឱ្យប៉ះពាល់៣ឃុំជន់លិចស្រូវប្រជាកសិករជាច្រើនហិកតារហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥នៅស្រុកថ្មពួក។
លោក គឹម នី មេឃុំគំរូបានប្រាប់ថា ទឹកជំនន់ដែលធ្លាក់ពីព្រំដែនដែលជាជំនន់ទឹកភ្លៀងបានជន់លិចនិងប៉ៈពាល់ស្រូវប្រជាកសិករជាច្រើនហិកតារយៈពេល៣ទៅ៤ថ្ងៃមកហើយនៅពេលមានភ្លៀងធ្លាក់ជាច្រើនមេរហូតពេលនេះទឹកបានស្រកក្នុងកម្រិតតិចបំផុតបើសិនជាទឹកភ្លៀងនៅបន្តធ្លាក់អាចប៉ៈពាល់ខូចខាតធ្ងន់ធ្ងរជាងនេះ។
លោក នៃ ពៅ មេឃុំគោករមៀតបានបញ្ជាក់ថា មាន៣ទៅ៤ភូមិដែលស្រូវប្រជាកសិករត្រូវបានលិចទឹកប្រមាណ២០ទៅ៣០ហិកតាដែលលិច២ទៅ៣ថ្ងៃមកហើយដោយជំនន់ទឹកភ្លៀងនិងទឹកហូរពីព្រំដែនបង្កអោយមានការលិចលង់នៅតំបន់ទំនាប បើសិនជាគ្មានភ្លៀងបន្តអាចរយៈពេល៣ថ្ងៃអាចស្រកអស់ព្រោះពេលនេះនៅបន្តមានភ្លៀងធ្លាក់រាល់ថ្ងៃ ។
លោក លីវ សុគុណ មេឃុំថ្មពួកបានបញ្ជាក់ថា ឃុំថ្មពួកទើបប៉ៈពាល់ដំណាំកសិកម្មតិចតួចព្រោះជំនន់ទឹកភ្លៀងទើបស្រុងពីផ្នែកខាងលើមានឃុំគោករមៀត ឃុំគំរូ ធ្លាក់មកផ្នែកខាងក្រោមតែមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ ពេលនេះមន្ត្រីជំនាញកំពុងបើកប្រព័ន្ធទឹកដើម្បីរំដោះទៅផ្នែកខាងក្រោមកុំអោយប៉ៈពាល់ដល់ដំណាំប្រជាកសិករធ្ងន់ធ្ងរ ៕















