ថៃ៖ ថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៥,៨៨០ករណីកាលពីសប្តាហ៍កន្លងមុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃចន្ទ ទី២ ខែមិថុនា។ របាយការណ៍ស្តីពីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនេះ ត្រូវបានគិតចាប់ពីចន្លោះថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១ ខែឧសភា។
បើតាមលោក Somsak Thepsuthin រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា នៅក្នុងចំណោមអ្នកឆ្លងទាំងអស់នោះក៏មានអ្នកស្លាប់ចំនួន ៣ករណីផងដែរ ខណៈតួលេខអ្នកឆ្លងខាងលើនេះមានការកើនឡើងយ៉ាងច្រើន បើធៀបទៅនឹងតួលេខអ្នកឆ្លងក្នុងសប្តាហ៍មុននេះទៀត។ រដ្ឋមន្ត្រីរូបនេះបានបន្តថា នៅក្នុងចំណោមអ្នកឆ្លងទាំង ៦៥,៨៨០នាក់នេះ គឺភាគច្រើនជាពលរដ្ឋដែលមានអាយុចន្លោះពី ៣០ដល់៣៩ឆ្នាំ៕
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍