លួចទូរសព្ទ Walk Street៖ នគរបាលផ្សារកណ្ដាល១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរសព្ទដៃនៅតំបន់ Walk Street

លួចទូរសព្ទ Walk Street៖ នគរបាលផ្សារកណ្ដាល១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរសព្ទដៃនៅតំបន់ Walk Street

យោងតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥​ កន្លងទៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកទូរសព្ទដៃ នៅតំបន់ដើរថ្មើរជើង Walk Street នៅចំណុចផ្លូវព្រស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាល១​ ខណ្ឌដូនពេញ។

ក្នុងនោះ ជនសង្ស័យមានឈ្មោះ រ៉ូ ស្រីម៉ៅ ភេទស្រី​អាយុ២៥ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរ​និងស្នាក់នៅមិនពិតប្រាកដ។ បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំំណុំរឿងចាត់ការតាមនីតិវិធី៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស

administrator

Related Articles