ព័ត៌មានចរាចរណ៍សំខាន់៖ ភ្នំពេញបញ្ចៀសយានយន្តធុនធ្ងន់ជុំវិញពហុកីឡដ្ឋានមរតកតេជោ ថ្ងៃទី៥ មិថុនា! រកផ្លូវវាង

ព័ត៌មានចរាចរណ៍សំខាន់៖ ភ្នំពេញបញ្ចៀសយានយន្តធុនធ្ងន់ជុំវិញពហុកីឡដ្ឋានមរតកតេជោ ថ្ងៃទី៥ មិថុនា! រកផ្លូវវាង

(រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍យានយន្តធុនធ្ងន់គ្រប់ប្រភេទ ជុំវិញពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។

ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ដើម្បីឱ្យព្រះរាជពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្នជុំវិញទីតាំង ប្រារព្ធព្រះរាជពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពី គល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់ព្រះរាជកម្មវិធី៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

administrator

Related Articles