បង្ក្រាប​ម៉ូតូ​ស៊ី​ម៉ាំង​កែច្នៃ៖ នគរបាល​ព្រែក​ព្នៅ​ឃាត់​យុវជន​៦​នាក់​ជិះ​ម៉ូតូ​បំពង​សំឡេង​ខ្លាំង

បង្ក្រាប​ម៉ូតូ​ស៊ី​ម៉ាំង​កែច្នៃ៖ នគរបាល​ព្រែក​ព្នៅ​ឃាត់​យុវជន​៦​នាក់​ជិះ​ម៉ូតូ​បំពង​សំឡេង​ខ្លាំង

រាជធានី​ភ្នំពេញ ៖ ​យុវជន​ចំនួន​ ៦​នាក់ ​រួម​និង​ម៉ូតូ ៦​គ្រឿង ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ​សហការ​ជាមួយនឹង​នគរបាល​ប៉ុស្តិ៍ ​ធ្វើការ​ឃាត់ខ្លួន នាំ​មក​អធិការដ្ឋាន​ខណ្ឌ​ ដើម្បី​អោយ​ដោះ​ដូរ​ស៊ី​ម៉ាំង​ដើមធម្មតាវិញ ​និង​ធ្វើការ​អប់រំ ​បន្ទាប់​ពី​ពួក​គេ​ជិះ​ម៉ូតូ​ជំពាក់​ស៊ី​ម៉ាំង​ លាន់ឮសំឡេង​ខ្លាំង​ ដែល​ខុស​លក្ខណៈ​បច្ចេកទេស​ ។

តាម​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ​បាន​ឲ្យ​ដឹង​ថា ​ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពីលោកឧត្តមសេនីយ៍ឯក​ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥ កម្លាំង​ផ្នែក​យុត្តិធម៌ ផ្នែក​អន្តរាគមន៍ បាន​សហកា​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពញា​ពន់ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព​ន្សាំ​ង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ធ្វើការ​ឃាត់​ម៉ូតូ ​ដែល​ប្រើប្រាស់​បំពង់​ស៊ី​ម៉ាំង​បំពង​សំឡេង​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស បាន​ចំនួន ០៦​គ្រឿង នៅ​ចំណុច​លើ​ផ្លូវ​១៥១ ភូមិ​ស្រែ​ដូន​តូច សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ ។


តាម​នគរបាល​ បាន​ឲ្យ​ដឹង​ទៀត​ថា ​បន្ទាប់​ពី​ឃាត់ខ្លួន​យុវជន​រូប​នោះ ​បាន​នាំ​មក​អធិការដ្ឋាន ​ដើម្បី​សាកសួរ​ និង​ណែនាំ​ឲ្យ​ដោះ​ដូរ​បំពង់​ស៊ី​ម៉ាំងដើមធម្មតា​វិញ​ រួច​ក៏​បាន​អញ្ជើញ​អាណាព្យាបាល​ ឲ្យមក​ធានា​យក​ទៅ​ធ្វើការ​អប់រំបន្ត ​។

គួរ​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃនេះ​ ដោយ​មាន​បទបញ្ជា​យ៉ាង​ម៉ឺន​ម៉ាត់​ពី​​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​តាម​បណ្ដាល​ខណ្ឌ​ទាំង១៤ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​បើក​យុទ្ធនាការ​ល្បាត ​នៅ​ក្នុង​មូលដ្ឋាន ​ហើយ​បង្ក្រាប​ក្រុម​យុវជន ​ដែល​ជិះ​ម៉ូតូធំ​តូច ​បំពាក់បំពង់​ស៊ី​ម៉ាំង​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ​បង្ក​សំឡេង​ឮខ្លាំង​ៗ ​រំខាន​ដល់​ការ​រស់នៅ​ និង​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles