(រាជធានីភ្នំពេញ)៖ តាមរយៈការបង្ហោះក្នុងផេកផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងពី អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលផុតសុពលភាព អាចថតធ្វើថ្មីបាន ដោយយកតែអត្តសញ្ញាណបណ្ណចាស់មកជាមួយ។
ក្នុងការបង្ហោះរបស់ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង បានបន្ថែមបញ្ជាក់ថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានសុពលភាព ១០ឆ្នាំ ក្នុងករណីផុត ឬមុនផុតសុពលភាព ១៨០ថ្ងៃ (៦ខែ) អាចថតធ្វើថ្មីបាន ដោយយកតែអត្តសញ្ញាណបណ្ណចាស់មកជាមួយ។ ដោយឡែក្នុងករណីបងប្អូនប្រជាពលរដ្ឋបានប្តូរអាសយដ្ឋាន ត្រូវភ្ជាប់សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារថ្មីមកជាមួយផងដែរ៕
ប្រភព៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង