ភាគខាងត្បូងថៃ៖ ហេតុការណ៍វាយប្រហារ ២ករណី បណ្ដាលឱ្យទាហាន និងពលរដ្ឋ ស្លាប់-របួស ៦នាក់

ភាគខាងត្បូងថៃ៖ ហេតុការណ៍វាយប្រហារ ២ករណី បណ្ដាលឱ្យទាហាន និងពលរដ្ឋ ស្លាប់-របួស ៦នាក់

ថៃ ៖ សារព័ត៌មាន​ថៃ PBS World និង Khaosod ចុះ​ផ្សាយ នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៥ ដោយ​បាន​រាយការណ៍​ថា មាន​ហេតុការណ៍​វា​.​យ​ប្រហារ​ចំនួន​២ បាន​កើតឡើង​ផ្ទួន​ៗ ២​ថ្ងៃ​ជាប់​គ្នា នា​តំបន់​ភាគ​ខាងត្បូង​ប្រទេស​ថៃ ដែល​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ២​នាក់​ស្លា​.​ប់ និង​៤​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ។

សេចក្តីរាយការណ៍​ពី​ខេត្ត​ប៉ាត់​តានី នៅ​ថ្ងៃ​ច័ន្ទ​នេះ​បានឱ្យ​ដឹង​ថា នា​វេលា​ម៉ោង​ប្រហែល​៩​និង​៣០​នាទី​ព្រឹក មាន​ករណី​បង្កប់ និង​បំផ្ទុះ​គ្រា​.​ប់​បែក​វា​.​យ​ប្រហារ​សំដៅ​ទៅ​លើ​រថយន្ត​ដឹក​មន្ត្រី​យោធា​ថៃ​មួយ​គ្រឿង ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់ លើ​កំណាត់​ផ្លូវ​លេខ​៤១៥៧ នៅ​ក្នុង​តំបន់​បាន​ណា​ប្រាវ ក្នុងភូមិ​លេខ​២ ឃុំ​ប៉ា​ណា​រ៉េ ស្រុក​ប៉ា​ណា​រ៉េ ខេត្ត​ប៉ា​តានី ។


ទិដ្ឋភាព​ពី​កន្លែង​កើតហេតុ គេ​បានឃើញ​រណ្ដៅ​ដី​ធំ​មួយ នៅ​លើ​ផ្លូវ ហើយ​មាន​សំបក​គ្រា​.​ប់រាយ​ប៉ាយ នៅ​ជុំវិញ​តំបន់​នោះ ខណៈ​រថយន្តរ បស់​មន្ត្រី​យោធា​បាន​ក្រឡា​.​ប់​នៅ​ក្នុង​ព្រៃ​ក្បែរផ្លូវ រង​ការ​ខូចខាត​យ៉ាងដំណំ ក្នុង​នោះ​មាន​ទាហាន​ថៃ​ម្នាក់​បាន​ស្លា​.​ប់ និង​៤​នាក់​ផ្សេង​ទៀត​បាន​របួស ហើយ​ក្នុង​ចំណោម​អ្នក​របួស​ក៏​មាន​អ្នក​ភូមិ​ម្នាក់​ផង​ដែរ ដែល​គាត់​បាន​អ្នក​បើករថយន្ត​ឆ្លងកាត់​ទីតាំង​នោះ​ចំ​ពេល​ដែល​គ្រា​.​ប់​បែក​ផ្ទុះ បណ្តាល​ឱ្យ​រថយន្ត​របស់​គាត់​បុ​.​ក​គ្នា ជាមួយ​រថយន្ត​ដឹក​ទាហាន ។

តាម​ការ​ស៊ើបអង្កេត មន្ត្រី​ដែល​ស្លា​.​ប់ និង​របួស​ត្រូវ​គេ​បញ្ជាក់​អត្តសញ្ញាណ​ថា ជា​មន្ត្រី​កងពល​ពិសេស​នៃ​វរ​សេនា​តូច​លេខ​៤២១៤ ដែល​ទើបតែ​ត្រឡប់​មក​ពី​បំពេញបេសកកម្ម​ក្នុង​កម្មវិធី​មួយ នៅ​ក្នុងស្រុក ស្រុក​ប៉ា​ណា​រ៉េ ខេត្ត​ប៉ា​តានី ដោយ​ពួក​គេ​មានឈ្មោះ ៖ ១.​ឈ្មោះ អេ​ភិ​ច ផា​ផា​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ របួសធ្ងន់ ក្រោយមក​បាន​ស្លា​.​ប់ ។ ២. លោក Zulkefli Maiding អាយុ​៤៥​ឆ្នាំ របួសធ្ងន់ ។ ៣.​លោក Pride Yusoh អាយុ​៣៣​ឆ្នាំ របួស ។ ៤. លោក Masufi Waeteh អាយុ​២៨​ឆ្នាំ រង​របួស ។ ៥.​លោក Masofi Poha ជា​អ្នក​ភូមិ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ជំនាញ​បាន​បិទផ្លូវ​ដើម្បី​ការពារ​មិន​ឲ្យ​ជន​មិន​ពាក់ព័ន្ធ​ចូល​ទៅ​កន្លែង​កើតហេតុ ដើម្បី​បើក​ការ​ស៊ើបអង្កេត និង​ការពារ​ជៀសវាង​កើត​មានការ​លប​វា​.​យ​ប្រហារ​ទៅ​លើ​មន្ត្រី​ជា​ថ្មី​ទៀត​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​០១ ខែមិថុនា ក៏​មាន​ហេតុការណ៍​វា​.​យ​ប្រការ​ដោយ​ការ​បំផ្ទុះ​គ្រា​.​ប់​បែ​.​ក មួយ​ករណី​ផ្សេង​ទៀត​ផង​ដែរ នៅ​ខេត្ត ណា​រ៉ា​ធី​វ៉ា​ត់ ដែល​ស្ថិត​នៅ​ក្នុងភូមិ​លេខ​៦ ឃុំ​ស៊ូ​វ៉ា​រី ស្រុក​រ៉េ​សូ ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​កត់សម្គាល់​នោះ មក​ដល់​ពេល​យប់​ម្សិលមិញ​នេះ នៅ​ពេល​ដែល​កម្លាំង​សន្តិសុខ​ត្រូវ​បាន​ដាក់​ពង្រាយ ដើម្បី​បិទផ្លូវ​ជុំវិញ​តំបន់​កើតហេតុ​ដើម្បី​សម្រួល​ឱ្យ​ក្រុម​កម្ចាត់​គ្រា​.​ប់​បែក និង​ប៉ូលិស កោសល្យ​វិ​ច្ច័​យ បើក​ការ​ស៊ើបអង្កេត​នោះ ស្រាប់តែ​មាន​ជន​ដៃដល់​មួយ​ក្រុម​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញពី​ចម្ការ​កៅស៊ូ លប​លួច​ឆ្ម​.​ក់ដោយ​បើក​ការ​បា​.​ញ់​ប្រហារ​មក​លើ​ក្រុម​មន្ត្រី​ដែល​កំពុងធ្វើការ​នៅ​កន្លែង​កើតហេតុ ដែល​បណ្តាល​ឱ្យ​សមាជិក​កងការពារ​ស្ម័គ្រចិត្ត​ប្រចាំ​ស្រុក​ម្នាក់ ត្រូវ​បាន​គេ​បា​.​ញ់​ស​ម្លា​.​ប់​៕

កែសម្រួលដោយ

administrator

Related Articles