ឆ្នាំវក មមី ជូត៖ លះបង់បន្តិច ផលធំចូលមកភ្លាម

ឆ្នាំវក មមី ជូត៖ លះបង់បន្តិច ផលធំចូលមកភ្លាម

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំវក


បុគ្គល​ឆ្នាំវក មាន​ខួរក្បាល​ដែល​ឆ្លាត​ខ្លាំង ហើយ​មាន​ខួរក្បាល​ជា​អ្នក​រកស៊ី​។ ជា​ពិសេស មិន​ថា​គេ​ជួបនឹង​បញ្ហា​អ្វី​ទេ សុទ្ធតែ​មាន​អ្នក​ជួយ​ទាំងអស់​។ ដូចនេះ ឲ្យ​តែ​គេ​ប្រើ​ខួរក្បាល​បន្តិច ទ្រព្យ​ធំ​នឹង​ចូល​មក​ភ្លាម​តែ​ម្តង​។

ឆ្នាំមមី

បុគ្គល​ឆ្នាំមមី ជា​បុគ្គល​ដែល​តែងតែ​ប្រឹងប្រែង​ក្នុង​ការងារ ហើយ​មាន​ជំនឿ​ចិត្ត​ខ្ពស់​តែ​ម្តង​។ ជា​ពិសេស ពេល​ដែល​គេ​លះបង់​កម្លាំង​តែ​បន្តិច នឹង​អាច​ទទួល​បាន​ផល​ខ្ពស់​ចូល​មក​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ក្លាយជា​បុគ្គល​ដែល​ជោគជ័យ​បាន​។

ឆ្នាំជូត

បុគ្គល​ឆ្នាំជូត មាន​ខួរក្បាល​ដែល​ឆ្លាត​តាំងពី​តូច ហើយ​ក៏​មាន​និស្ស័យ​ខ្ពស់​ជាមួយ​អ្នក​ដទៃ​ផង​ដែរ ដោយ​មាន​អ្នក​តាម​ជួយ​ជា​និច្ច​។ ដូចនេះ ពេល​ដែល​គេ​ជួបនឹង​បញ្ហា នឹង​មិន​ពិបាក​ដោះស្រាយ​ឡើយ ដោយ​អាច​រក​ឃើញ​ច្រកចេញ​ជា​និច្ច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles