(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌកំបូល បន្តឃាត់បានម៉ូតូចំនួន ១១គ្រឿង ដែលប្រើប្រាស់ស៊ីម៉ាំងបំពងសំឡេងខុសលក្ខណបច្ចេកទេស។
តាមការបញ្ជាក់របស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គិតត្រឹមម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បន្តឃាត់បានម៉ូតូចំនួន១១គ្រឿង ជាម៉ូតូប្រើប្រាស់ស៊ីម៉ាំងបំពងសំឡេងខុសលក្ខណបច្ចេកទេស ធ្វើឱ្យសំឡេងឮខ្លាំងៗ។ក្នុងនោះមានម៉ូតូចំនួន ០៨គ្រឿងប្រើប្រាស់ស៊ីម៉ាំងបំពងសំឡេងខុសលក្ខណបច្ចេកទេស និងម៉ូតូគ្មានផ្លាកលេខចំនួន ០៣គ្រឿង។
បច្ចុប្បន្នកម្លាំងនៃធិការដ្ឋាននគរបាលខណ្ឌកំបូល បានណែនាំអប់រំ និងធ្វើកិច្ចសន្យាដល់អ្នកបើបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ និងធ្វើផ្លាកលេខម៉ូតូ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ៕
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ