វ័រ សារុន ទទួលមរណភាព៖ ម្ចាស់បទ «នារីមាក់ស៊ី» លាជន្មាយុ៧៧ឆ្នាំ

វ័រ សារុន ទទួលមរណភាព៖ ម្ចាស់បទ «នារីមាក់ស៊ី» លាជន្មាយុ៧៧ឆ្នាំ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជើង​ចាស់​លោក វ័​រ សា​រុន ម្ចាស់​បទ នារី​មា​ក់​ស៊ី និង​បទ​ស្រស់​អ្វី​ស្រស់​ម្លេះ​ដ៏​ល្បីល្បាញ បាន​ទទួលមរណភាព​ហើយ ដោយ​ជរាពាធ ក្នុង​ជន្មាយុ​៧៧​ឆ្នាំ បន្ទាប់​ពី​លោក​បាន​ឃ្លាត​ពី​អាជីព​សិល្បៈ និង​ចំណាយ​ជីវិត​ចុង​ក្រោយ​ជាមួយ​ធម្មជាតិ​នា​ចម្ការ​របស់​លោក​ក្នុង​តំបន់​គី​រី​រម្យ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ជូនដំណឹង​ពី​កូនប្រុស​របស់​លោក គឺ​លោក Jimmy នៅ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោក នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៥ ។

លោក Jimmy បាន​សរសេរ​ថា ស្គាល់​បទ​នារី មា​ក់​ស៊ី ស្រស់​អ្វី​ស្រស់​ម្លេះ​ទេ? ពេល​នេះ​ម្ចាស់​សំឡេង​ដើម​លោកតា វ​រ័ សា​រុន គាត់​លា​លោក​ហើយ ប៉ុន្តែ​ស្នាដៃ និង​សំឡេង​លោកតា ជា​ចំណង​ដៃដល់​កូនចៅ​គ្រប់​ជំនាន់ សូម​លោក​ពុក​ទៅ​អោយ​បាន​ស្កប់ស្កល់ ។


ដំណឹង​ពី​មរណភាព​របស់​លោក វ័​រ សា​រុន នា​ពេល​នេះ​បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​អ្នកគាំទ្រ​បទ​ចម្រៀង​របស់​លោក​បាន​សម្តែង​ការ​សោកស្តាយ និង​បាន​បួងសួង​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ លោក​បាន​អញ្ជើញ​ទៅ​កាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

លោក វ័​រ សា​រុន គឺជា​ស្រុក​បាត់ដំបង​ដ៏​ល្បីល្បាញ​ដែល​សម្បូរ​កវីនិពន្ធ អ្នកចម្រៀង​ប្រុស​ស្រី​ជា​ច្រើន ដែល​មាន​ទេព​កោសល្យ​ខ្ពស់​ក្នុង​វិស័យ​សិល្បៈ​សម័យ​ទំនើប ។ លោក វ័​រ សា​រុន ជា​អ្នកចម្រៀង​ជើង​ចាស់​ដែល​ល្បីល្បាញ​តាម​រយៈ​បទ ម៉ាក់​ស៊ី និង​បទ​ញៀ​.​ន​បារី ហើយ​កាល​លោក​នៅ​មានជីវិត លោក​បាន​ចំណាយពេល​ចុង​ក្រោយ​រស់នៅ​ជាមួយ​ធម្មជាតិ​នា​ចម្ការ​របស់​លោក​នៅ​តំបន់​ភ្នំ​គី​រី​រម្យ ។

ក្នុង​ចំណោម​កូន​ៗ​របស់​គាត់​ទាំងអស់​មានកូន​ប្រុស​ម្នាក់​ដែល​មាន​និស្ស័យ​ខាង​បទ​ចម្រៀង និង​អាច​ចៀង​បាន​យ៉ាង​ពិ​រោះ ។ កូនប្រុស​របស់​លោក​ឈ្មោះ​ថា សា​រុន កល្យាណ (​ហៅ ជេ​មី​) មាន​ទេ​ព្យ​កោសល្យ​ក្នុង​ការ​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួនឯង​ផង​ដែរ ។

ជា​ការ​កត់សម្គាល់​លោក វ័​រ សា​រុន បាន​កសាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​គួរសម​ផង​ដែរ កាលពី​អតីតកាល ដោយ​បទ​ចម្រៀង​របស់​លោក​ក៏​មាន​ភាព​ល្បីល្បាញ​មិន​ចាញ់​តារាចម្រៀង​រួម​ជំនាន់​លោក​ដែរ បើ​ទោះបីជា​លោក​បាន​ចូល​វិស័យ​សិល្បៈ​នេះ​ក្រោយ​គេ​ក៏​ដោយ ។

កើត​នៅ​ឆ្នាំ​១៩៤៣ លោក វ័​រ សា​រុន បាន​ប្រសូត​ចេញ​កូន​កសិករ​មួយ​នា​ពី​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ហើយ​លោក​ជា​កូន​ទី​៤ ក្នុង​ចំណោម​បងប្អូន​៥​នាក់ ។ ដោយសារ​ជីវភាព​ក្រលំបាក និង​ឪពុក​ស្លា​.​ប់​ចោល​នោះ ម្តាយ​របស់​លោក​បាន​សម្រេច​ចាក​ចេញពី​ខេត្តបាត់ដំបង​មក​ផ្សង​ជីវិត​នៅ​រាជធានី​ភ្នំពេញ ដោយនៅ​ពេល​នោះ ក្នុង​វ័យ​ប្រមាណ​ជា​១០​ឆ្នាំ លោក​ក៏​ត្រូវ​រាប់​រង​ជួយ​រក​ប្រាក់​ម្តាយ​នៅ​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​របស់​នៅ​ប្រចាំ​ថ្ងៃ​ដោយ​ការ​ដើរ​លក់​នៅ ។

យ៉ាងណា​ម្តាយ​របស់​លោក​ក៏​មិន​បានអោយ​លោក​បោះបង់​ការ​សិក្សា​ចោល​ឡើយ ពោល​ម្តាយ​របស់​លោក​បាន​បញ្ជូន​លោក​ឲ្យ​ចូល​សិក្សា​នៅ​សាលា​បឋម​សិក្សា​ពញ្ញាក្រែក ។ លោក វ័​រ សា​រុន ជា​សិស្ស​ពូកែ​ម្នាក់ ដោយ​លោក​រៀន​មិន​ដែល​រៀន​ត្រួតថ្នាក់​នោះ​ឡើយ ហើយ​លោក​ក៏​ទទួល​បានការ​អាណិតអាសូរ​ពី​នាយិកា​សាលា​ឯកជន​មួយ ដោយ​អោយ​លោក​បាន​ចូល​រៀន​ថ្នាក់​អនុ​វិទ្យាល័យ​នៅ​ទីនោះ​តែ​ម្តង ។ នៅ​ពេល​ប្រទេស​ផ្លាស់​ប្តូរ​របប​នយោបាយ​លោក វ័​រ សា​រុន បាន​បង្ខំចិត្ត​ឈប់​រៀន ដោយសារ​គេ​តម្រូវ​អោយ​ចូល​ធ្វើ​ទា​ហ៊ាន​ទាំងអស់ នៅ​ពេល​ដែល​លោក​ឈាន​ចូល​ដល់​វ័យ​ជា​យុវជន ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​របស់​លោក​បាន​រលាយ​ទាំងអស់ ។

យ៉ាងណា អំឡុង​ពេល​នោះ​លោក​ក៏​ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អ្នកចម្រៀង​នៅ​ក្នុង​កង​ទាហាន​ដែល​លោក​កំពុង​ធ្វើ​នោះ​តែ​ម្តង​ដោយនៅ​ក្នុង​នោះ​ក៏​មាន​តារាចម្រៀង​ល្បី​ដូច​ជា លោក អ៊ិ​ន យ៉េ​ង លោកស្រី ទេព បុ​ទុម ជាដើម ។​ល​។ អំឡុង​ពេល​នោះ លោក​ក៏​មានឱកាស​ចេញ​ច្រៀង​តាម​ភោជនីយដ្ឋាន និង​រង្គសាល​នានា​ជា​បន្តបន្ទាប់​ដែល​ពេល​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​គេ​មានការ​ចាប់អារម្មណ៍​ពី​សំឡេង​របស់​លោក​ពី​កវីនិពន្ធ​មួយ​ចំនួន ។

ពេល​នោះ​ហើយ​លោក​ក៏​ត្រូវ​បាន​កវីនិពន្ធ​បាន​និពន្ធ​បទ​ចម្រៀង​ឲ្យ​លោក​ច្រៀង​សម្រាប់​ថត​ដាក់​ថាស ដែល​បទ​ដំបូង​របស់​លោក គឺ​នារី​ម៉ាក​ស៊ី និង​ស្រស់​អ្វី​ស្រស់​ម្លេះ ដែល​សុទ្ធ​ជា​ចង្វាក់​ញាក់ ខណៈ​ពេល​បទ​ទាំង​អស់នេះ ក៏​មាន​ភាព​ល្បីល្បាញ​ផង​ដែរ ជា​ពិសេស​សម្រាប់​យុវវ័យ ហើយ​ចាប់តាំងពី​ពេល​នោះ​មក​លោក វ័​រ សា​រុន ក៏​ទទួល​បាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​នា​អំឡុង​ពេល​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles