ហ៊ុយ យ៉ាឡេង៖ ផលិតករល្បីឈ្មោះប្រកាសលក់ក្រលៀន ដើម្បីប្រមូលទុនថតភាពយន្តរឿង «ព្រះរស់»

ហ៊ុយ យ៉ាឡេង៖ ផលិតករល្បីឈ្មោះប្រកាសលក់ក្រលៀន ដើម្បីប្រមូលទុនថតភាពយន្តរឿង «ព្រះរស់»

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​គេ​បានឃើញ​ផលិតករ​លោក ហ៊ុយ យ៉ា​ឡេ​ង ប្រកាស​ពី​ការ​លក់​ក្រលៀន​មួយ​ចំហៀង ដើម្បី​យក​លុយ​ទៅ​ថត​ភាពយន្ត ខណៈ​លោក​ចាត់​ទុក​ការ​ផលិតភាព​យន្ត​នេះ គឺជា​អាយុជីវិត​របស់​លោក ។

តាម​រយៈ​បណ្តាញ​សង្គម​លោក ហ៊ុយ យ៉ា​ឡេ​ង បាន​បង្ហោះ​សំ​ណេ​រថា ជីវិត​ខ្ញុំ​បើ​មិន​បាន​ផលិតភាព​យន្ត​ស្មើ និង​ស្លា​.​ប់ ខ្ញុំ​សូម​ប្រកាស​លក់​ក្រលៀន​ខ្លួន​ខ្ញុំ​មួយ​ចំហៀង​ជូន​បងប្អូន ដើម្បី​បាន​ថវិការ​ថត​ភាពយន្ត ខ្ញុំ​ត្រូវការ​ថវិកា​៦​ម៉ឺន​ដុល្លារ ដើម្បី​ថត​ភាពយន្ត​រឿង​ព្រះ​រស់ ដែល​និយាយ​ពី​គុណ​របស់​មាតាបិតា​យើងខ្ញុំ​អស់​អ្វី​លក់​ហើយ សង្ឃឹម​បងប្អូន​ជួយ​ម្នាក់​បន្តិច​ៗ ដើម្បី​អោយ​ខ្ញុំបាទ​បាន​ថវិកា​ថត ហើយ​ខ្ញុំ និង​បរិច្ចាគ​ក្រលៀន​មួយ​ចំហៀង​ទៅ​បងប្អូន​ដែល​ខ្វះខាត ហើយ​ត្រូវការ សង្ឃឹម​បងប្អូន​ដែល​បាន​ទស្សនា​ភាពយន្ត​របស់ខ្ញុំ​ទាំងអស់​ជួយ​ខ្ញុំ​ហើយ​ខ្ញុំ និង​សងគុណ​ទៅ​បងប្អូន​ដែល​ជួយ​ខ្ញុំ​វិញ​ដោយ​ទស្សនា​ភាពយន្ត​របស់ខ្ញុំ​ដោយ​មិន​គិតថ្លៃ​ពេញ​មួយ​ជីវិត ហើយ​ខ្ញុំ និង​ខំប្រឹង​ផលិតភាព​យន្ត​ខ្មែរ​ដើម្បី​ផ្សព្វផ្សាយ​ទៅ​ក្រៅប្រទេស ពេល​នេះ​ខ្ញុំ​កំពុងធ្វើការ​ជាមួយ​មិត្ត​ចិន ដើម្បី​យក​ភាពយន្ត​រឿង ដើម្បី​កូន​ចាក់​ផ្សាយ​នៅ​ទូរទស្សន៍​ចិន CCTC 6 សង្ឃឹមថា​និង​បាន​ជោគជ័យ ។


ជា​ការ​កត់សម្គាល់ ផលិតករ​ភាពយន្ត លោក ហ៊ុយ យ៉ា​ឡេ​ង មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​បាន​ប្រកាស​ពី​ការ​ក្ស័យធន​ទៅ​លើ​រឿង​ផលិតភាព​យន្ត​ដាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​នានា ដោយ​លោក​ងាក​ទៅ​ធ្វើ​ជំនួញ​ដី​ឡូត៍​ក្នុង​ខេត្តសៀមរាប និង​បាន​ប្រកាស​លក់​ផ្ទះ លក់​ឡាន ដើម្បី​យក​លុយ​សងបំណុល​ធនាគារ ។

កាលពី​អំឡុង​ឆ្នាំ​២០២៣ ផលិតករ​រូប​នេះ​ក៏​បាន​ប្រកាស​ពី​ការ​លក់​ផ្ទះ​ផង​ដែរ ដើម្បី​យក​លុយ​សង​ធនាគារ ដោយសារ​តែ​លោក​មានការ​ខាតបង់​ពី​ការ​ផលិតភាព​យន្ត​មួយ​រយៈ​ចុង​ក្រោយ​នេះ ។ កត្តា​ដែល​បង្ខំចិត្ត​ឱ្យ​ផលិតករ​រូប​នេះ​ប្រកាស​លក់​ផ្ទះ​ដែល​ខំប្រឹង​បង់​រំ​លួស​រាប់​ខែ​រាប់​ឆ្នាំ​នេះ​ចោល ក៏​ព្រោះតែ​លោក​ជាប់​គាំង​ក្នុង​បំណុល​ខ្ចី​លុយ​គេ​ផលិត​រឿង ហើយ​នេះ​ក៏​ដោយសារ​តែ​ខ្សែភាពយន្ដ​ចុង​ក្រោយ​ដែល​លោក​ផលិត គឺ​រឿង «​គ្រោះ​ជីវិត​កូ​វី​ដ​១៩» ហាក់​មិន​ទទួល​បានការ​គាំទ្រ និង​មិន​មាន​អ្នក​ទៅ​ទស្សនា​ច្រើន​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​លោក​រត់​មិន​រួច ជាមួយ​តម្លៃ​ដែល​ខំ​ផលិត ។

យ៉ាងណា មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​ក៏​បានឃើញ​លោក ហ៊ុយ យ៉ា​ឡេ​ង បាន​ងាក​មក​ចាប់ដៃ​ផលិតភាព​យន្ត​ជាមួយ​ផលិតកម្ម LD ហើយ​ភាពយន្ត​ដែល​លោក​បាន​សហការ​នេះ​ក៏​បាន​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​ហើយ​ដែរ ។ បន្ទាប់​ពី​ដាក់​សម្ពោធ​ចាក់​បញ្ចាំង​ស្នាដៃ​ភាពយន្ត​ថ្មី​របស់​លោក​ដែល​បាន​សហការ​ជាមួយ​ផលិតកម្ម LD លោក ហ៊ុយ យ៉ា​ឡេ​ង បាន​លើក​ឡើង​ថា កន្លង​មក​លោក​បាន​ថត​រឿង​ខាត​មិន​ស្ទើរ ប៉ុន្តែ​ឥឡូវ​លោក​សហការ​ជាមួយ LD​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ថ្មី ហើយ​លោក​នឹង​ធ្វើ​ជាមួយ​គាត់​(LD) ។

លោក​បញ្ជាក់​ថា លោក​លែង​ទៅ​ណា​ទៀត​ហើយ ងាក​មក​ធ្វើ​វា​ឲ្យ​ជាប់លាប់ មុន​លោក​ទៅ​សៀមរាប​លក់​ដី​ឡូត៍ បើ​ទោះបីជា​ភាពយន្ដ​នេះ​មិន​ជោគជ័យ ឬ​ជោគជ័យ​កម្រិត​ណា លោក​នឹង​វិល​មក​ចាប់​អាជីព​និពន្ធ និង​ដឹកនាំ​សម្ដែង​ឡើង​វិញ​ឲ្យ​បាន​ជាប់លាប់​ហើយ ។

លោក ហ៊ុយ យ៉ា​ឡេ​ង ចា​ហ្វា​ង​ផលិតកម្ម កថា​ជ័យ​ភាពយន្ត មាន​ស្នាដៃ​ភាពយន្ត​ល្បី​ៗ​ដូច​ជា រឿង​ដើម្បី​កូន​, វិកលចរិត និង​ធ្ន​ប់​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles