គ្រោះរញ្ជួយដីតួគី៖ មនុស្ស ១នាក់ស្លាប់ និង ៧០នាក់រងរបួស ដោយសារគ្រោះរញ្ជួយដីកម្រិត ៥,៨រ៉ិចទ័រ

គ្រោះរញ្ជួយដីតួគី៖ មនុស្ស ១នាក់ស្លាប់ និង ៧០នាក់រងរបួស ដោយសារគ្រោះរញ្ជួយដីកម្រិត ៥,៨រ៉ិចទ័រ

តួគី៖ ក្រុង Marmaris ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសតួគីបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៨រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី៣ ខែមិថុនា។ គ្រោះធម្មជាតិនេះបានបណ្តាលឱ្យយុវតីអាយុ ១៤ឆ្នាំម្នាក់ ឈ្មោះ Afranur Gunlu ត្រូវស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ហើយ ហេតុការណ៍គ្រោះរញ្ជួយដីក៏បានបណ្តាលឱ្យមនុស្សចំនួន ៧០នាក់ផ្សេងទៀតបានរងរបួសផងដែរ ខណៈនៅក្នុងនោះមានមនុស្សចំនួន ៤៦នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។ បើតាមលោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួគីបានបញ្ជាក់ថា សម្រាប់ផលប៉ះពាល់ចំពោះទ្រព្យសម្បតិ្តសាធារណៈវិញគឺមានអគារមួយចំនួនបានរងនូវការខូតខាតកម្រិតស្រាល តែមិនមានអគារត្រូវដួលរលំទាំងស្រុងនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

administrator

Related Articles