បើយោងតាម ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ម៉ុង ឬទ្ធី សមាជិព្រឹទ្ធសភាបានស្មើឱ្យរាជរដ្ឋាភិបាលត្រួតពិនិត្យគុណភាពការនាំចូលជីគីមី ពូជផ្លែឈើ និងពូជសត្វពី ប្រទេសជិតខាង។ ការស្នើរបស់ឯកឧត្តម ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា បែបនេះ នៅក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្តម ម៉ុង ឬទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះខ្ញុំគិតថាការងារធ្វើកសិកម្មដាំដុះ ត្រូវការលក្ខខណ្ឌចំពោះមុខ គឺជី ទឹក ដីដែលមានជីវជាតិ តែដីដែលគ្មានជីវជាតិយើងត្រូវកែប្រែដីទើបអាចដាំដុះបាន ។ បើយើងគិតយកតែដីល្អ យើងរកដីពីណាបាន ដូច្នេះយើងត្រូវកែប្រែដី»។ ឯកឧត្តមក៏បានអរគុណដល់រាជរដ្ឋាភិបាល ដែលបានខិតខំពុះពារតាំងពីបាតដៃទទេរគ្មានអង្កច្រកឆ្នាំងរហូតដល់នាំអង្ករទៅក្រៅប្រទេស។ លើសពីនេះពិបាករកទីផ្សាលក់អង្ក ដែលមិនអាចនឹកស្មានដល់ ចំណុចនេះយើងត្រូវដោះស្រាយ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំសំណូមពរដល់រាជរដ្ឋាភិបាលថា សុំមេត្តាត្រួតពិនិត្យការនាំចូលជី សំខាន់គុណភាពកុំគេយកជីគ្មានគុណភាពលក់ឱ្យកសិករ យកមកដាក់ស្រែចម្ការ ទៅទទួលបានផលតិច ហើយតម្លៃ ជីខ្ពស់ ។ ជាងនេះការនាំចូលពូជសត្វក៏ដូចគ្នាដែរ ហើយស្នើសុំឱ្យរដ្ឋាភិបាលបង្កើនយកចិត្តទុកដាក់ ផលិតពូជឈើហូបផ្លែ ដែលប្រទេសជិតខាងគេឈប់ប្រើបានគេលក់ឱ្យយើងដោយគេមិនចង់ឱ្យយើងទទួលបានផលច្រើនទេ»។
ជាមួយគ្នានោះដែរ ឯកឧត្តម ម៉ុង ឬទ្ធី ក៏បានឲ្យដឹងទៀតថា ក្រោយឆ្នាំ១៩៧៩ កម្ពុជាបាននាំសត្វជ្រូកចូលពីប្រទេសជិតខាងរហូត តែបច្ចុប្បន្ននេះរយៈពេល៣ ឆ្នាំហើយការផលិតជ្រូក បានលើសការហូប។ ទន្ទឹមនេះ ឯកឧត្តមក៏បានស្នើឱ្យមានការប្រុងប្រយ័ត្នចំពោះការនាំជ្រូកចូលពីប្រទេសជិតខាង ព្រោះថាសូម្បីតែសត្វជ្រូករស់ក៏គេអាចដាក់គីមីដែរ។
ឯកឧត្តមបានថ្លែងគូសបញ្ជាក់ថា៖ «គេចាក់ថ្នាំតែមួយម្ជុល ១៥ថ្ងៃក្រោយមក គេហ៊ានតម្លៃមួយនៃ តម្លៃទិញធម្មតា ។ អីញ្ចឹងយើងប្រាកដជាមានបញ្ហា។ សាច់ជ្រូកដែលយកទៅព្យួរលក់នោះ មានបញ្ហា ពិសេសនោះសាច់ជ្រូកដែល ព្យួរលក់គ្មាន រុយរោមគឺមានគីមីហើយមានពណ៌ក្រហមនឹងហើយ…»។
ឯកឧត្តម ម៉ុង ឬទ្ធី ក៏បានស្នើឱ្យយប្រជាពលរដ្ឋងាកមកធ្វើការកែច្នៃសាច់ត្រី ដូចផ្អក ប្រហុក ឬសាច់គោក៏អាចធ្វើជាផ្អកបានដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន