ទ័ពអាកាសថៃ​ ផលិតបានដ្រូន បំពាក់ដោយកាំភ្លើង M4

Heang




កងទ័ពអាកាសថៃ តាមរយៈកិច្ចសហការរវាងនាយកដ្ឋានសព្វាវុធកងទ័ពអាកាស និងឧស្សាហកម្មការពារជាតិក្នុងស្រុក បានរួមគ្នាអភិវឌ្ឍប្រព័ន្ធអាវុធដោយបំពាក់កាំភ្លើងវែងស្វ័យប្រវត្តិប្រភេទ M4 ដើម្បីបង្កើនសមត្ថភាពរបស់ដ្រូន លើសពីការល្បាត និងរុករក។

ដ្រូនរបស់កងទ័ពថៃមួយនេះ ក៏ត្រូវបានកែសម្រួលឱ្យអាចបំពាក់អាវុធ និងគ្រាប់ផ្ទុះបន្ថែមផ្សេងទៀតបានផងដែរ។ ដ្រូននេះបានឆ្លងកាត់ការសាកល្បងនៅទីវាលជាក់ស្តែង ដោយបង្ហាញសមត្ថភាពប្រព័ន្ធបានយ៉ាងគាប់ចិត្ត។

ដ្រូនបំពាក់អាវុធនេះនឹងជាជំហានដ៏សំខាន់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយោធាដែលផលិតនៅក្នុងស្រុក ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធសម្រាប់អង្គភាពល្បាត និងកម្លាំងជើងគោក ព្រមទាំងកាត់បន្ថយហានិភ័យនៃការបាត់បង់ជីវិតទាហានក្នុងបេសកកម្មការពារអធិបតេយ្យភាពជាតិ និងសន្តិសុខរបស់ប្រជាជន៕