ព្រំដែនកម្ពុជា-ថៃ៖ សភាជាតិគាំទ្រដាច់ខាតចំណាត់ការរដ្ឋាភិបាលលើបញ្ហាមុំបី និងជំហរទៅតុលាការ ICJ

ព្រំដែនកម្ពុជា-ថៃ៖ សភាជាតិគាំទ្រដាច់ខាតចំណាត់ការរដ្ឋាភិបាលលើបញ្ហាមុំបី និងជំហរទៅតុលាការ ICJ


ភ្នំពេញ ៖ សមាជរដ្ឋសភា និងព្រឹទ្ធសភា គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ជ ព្រំដែន ជាមួយព្រះរាជាណាចក្រថៃ ក្រោយហេតុការណ៍វាយប្រហារប្រដាប់អាវុធនៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា។



អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុតរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារឱ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ន ព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់យន្តការការទូត ការចរចា យន្តការតំបន់ អង្គការសហប្រជាជាតិ តុលាការអន្តរជាតិ និងការប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួន រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តអនុវត្តយ៉ាង ម៉ឺងម៉ាត់ប្រកបដោយឆន្ទៈយ៉ាងមោះមុត និងឥតងាករ ក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសុខសន្តិភាព ស្ថិរភាព និងឧត្តមប្រយោជន៍ស្នូលរបស់ជាតិ ដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ក្នុងរយៈពេលជាង៤០ឆ្នាំ កន្លងមកនេះ។

អង្គសមាជប្រកាសថ្កោលទោស ចំពោះសកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថមកលើ កងទ័ពកម្ពុជា នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា កន្លងទៅនេះ។ ការវាយ ប្រហារនេះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដី របស់ព្រះរាជាណាចក្រ កម្ពុជា។
ផ្អែកលើហេតុផលខាងលើនេះ អង្គសមាជគាំទ្រពេញទំហឹង ចំពោះគោលជំហរច្បាស់លាស់ និង ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកន្លងទៅរមែងមានភាពរកាំរកូស ដែលបង្កឡើងដោយកងទ័ពថៃនោះ ទៅដោះស្រាយ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់និងបញ្ចប់បញ្ហានេះ ដោយសំឡេងអនុម័តជាឯកច្ឆ័ន្ទ ១៨២ លើ ១៨២ សំឡេង នៃសមាជិកចូលរួមទាំងអស់ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។ អង្គសមាជ គាំទ្រពេញទំហឹង ចំពោះប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា «ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង»។

អង្គសមាជក៏បានសង្កត់ធ្ងន់អំពីការថែរក្សាទំនាក់ទំនងជាប្រក្រតី និងល្អប្រសើររវាងប្រទេស និង ប្រជាជនទាំងពីរ ហើយចៀសវាងការពង្រីកជម្លោះ ដែលនាំមកនូវអរិភាពរវាងប្រទេស និងប្រជាជនទាំងពីរ។ អង្គសមាជលើកទឹកចិត្តដល់រាជរដ្ឋាភិបាលបន្តប្រើប្រាស់ឱ្យអស់លទ្ធភាពនូវយន្តការទ្វេភាគី ដែលមានស្រាប់
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣) ២២១ ៤៤៦, E-mail: secretariat@senate.gov.kh
រួមមាន គណៈកម្មការចម្រុះព្រំដែន (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បីរក្សា និង កសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ជាប្រយោជន៍សម្រាប់ប្រទេស និង ប្រជាជនទាំងពីរ។

អង្គសមាជថ្លែងអំណរគុណ និងកោតសរសើរចំពោះវីរភាពរបស់កងទ័ព កងនគរបាលជាតិ និង គ្រប់បណ្តាកងកម្លាំង ដែលឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្ដោយព្រំដែន។ អង្គសមាជក៏បាន បំផុសចលនាខឿនការពារជាតិរបស់ប្រជាជន តាមរយៈការផ្ដល់ការគាំទ្រដោយស្ម័គ្រចិត្តតាមគ្រប់រូបភាព ដើម្បីលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី។ អង្គសមាជអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់និន្នាការទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស រួបរួមជាធ្លុង មួយ ជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ដើម្បីពង្រឹងខឿនការពារជាតិ និង ដើម្បីទប់ស្កាត់ និងបំផ្លាញមហិច្ឆតានយោបាយរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលយកបញ្ហាព្រំដែនជារបៀបវារៈបម្រើនយោបាយទុច្ចរិតរបស់ខ្លួន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles