បង្ក្រាបចោរលួចម៉ូតូ៖ កម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពីបទលួចគាស់ទម្លុះទម្លាយផ្ទះយកម៉ូតូ ២គ្រឿង បានជោគជ័យ

បង្ក្រាបចោរលួចម៉ូតូ៖ កម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពីបទលួចគាស់ទម្លុះទម្លាយផ្ទះយកម៉ូតូ ២គ្រឿង បានជោគជ័យ


ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១២:៥០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ជាបន្តបន្ទាប់ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ (គាស់ផ្ទះយកម៉ូតូ០២គ្រឿង) ដោយធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២ទីតាំងផ្សេងគ្នា ។



ទី១-ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ វណ្ណ ម៉ៃសាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និងជនសង្ស័យឈ្មោះ ចាន់ ស្រីពៅ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកសមគំនិតនិងទទួលផល)នៅចំណុចលើផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល១១:៤០នាទី នាថ្ងៃដដែល ។
ទី២-ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ គ្រៀល ធុន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកទទួលផលចោរកម្ម) នៅចំណុចលើដងផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីវេលាម៉ោងប្រហែល១២:៥០នាទី ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ១៤៧ ផ្លូវលេខ១៩២ ក្រុមទី២៥ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ វេលាងប្រហែល០៦:៤០នាទីព្រឹក ។

ជនសង្ស័យ:១-ឈ្មោះ វណ្ណ ម៉ៃសាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៩២ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (ជាអ្នកសមគំនិតនិងទទួលផល) ។
២-ឈ្មោះ ចាន់ ស្រីពៅ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជាអ្នកសមគំនិតនិងទទួលផល) ។
៣-ឈ្មោះ គ្រៀល ធុន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញ-លក់ម៉ូតូ ស្នាក់នៅផ្ទះលេខ១៤E2 ផ្លូវលេខ១៤៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។(ជាអ្នកទទួលផលចោរកម្ម)។

ត្រួតពិនិត្យបន្ទប់ជួលរបស់ជនសង្ស័យឈ្មោះ ចាន់ ស្រីពៅ រកឃើញវត្ថុតាងរួមមាន៖ កាំបិតចុងស្រួចចំនួន០១ , សោរខ្សៀរលេខ ០៨ ចំនួន០១ , ដែកសំប៉ែតកែច្នៃសម្រាប់កាច់កម៉ូតូចំនួន០១ ,ដែកសសៃតូចកែច្នៃសម្រាប់ឆ្កឹះមេសោរចំនួន០១,ទុលល្វីសចំនួន០១ ។

វត្ថុតាងចាប់យកមាន៖១-ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2015 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FD-2056 (ជារបស់ជនសង្ស័យធ្វើសកម្មភាព) ។២-ម៉ូតូម៉ាក Honda Today ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1JQ-3065 (ចាប់យកពីឈ្មោះ គ្រៀល ធុន ) ។

ជនរងគ្រោះ១-ឈ្មោះ តុន សុខគា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត វិទ្យាស្ថានបច្ចេកទេសព្រះកុសុម: ស្នាក់នៅផ្ទះជួលលេខ១៤៧ ផ្លូវលេខ១៩២ ក្រុមទី២៥ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។២-ឈ្មោះ ច័ន្ទ សូរិយា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្នាក់នៅផ្ទះជួលលេខ១៤៧ ផ្លូវលេខ១៩២ ក្រុមទី២៥ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់រួមមាន៖១-ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2015 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1G-7004 ដែលមានលេខតួនិងលេខម៉ាស៊ីន: 9220774 (ជារបស់ជនរងគ្រោះឈ្មោះ តុន សុខគា ) ។២-ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2018 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឧត្តរមានជ័យ 1D-5964 ដែលមានលេខតួនិងលេខម៉ាស៊ីន: 5179642 (ជារបស់ជនរងគ្រោះឈ្មោះ ច័ន្ទ សូរិយា ) ។

បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសុំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles