ព្រះវិហារ ៖ យុវជនដែលបង្ហោះវីដេអូ ដោយអះអាងថា ទាហានឈុតខ្មៅបើករបងបន្លាលួសចូលមកខាងទឹកដីយើង នៅតំបន់ប្រាសាទព្រះវិហារ បានចេញវីដេអូសុំទោសជាសាធារណ: ព្រោះវីដេអូនេះនាំឲ្យមានការយល់ច្រឡំយ៉ាងខ្លាំង ហើយដែលវីដេអូរបស់គាត់ត្រូវបានចែកចាយព្រោងព្រាតតាមបណ្តាញសង្គម។
មន្រ្តីយោធាជាន់ខ្ពស់របស់កម្ពុជា បានប្រាប់ថា មិនមានហេតុការណ៍នេះកើតឡើងដូចនៅក្នុងវីដេអូ ដែលទាហានឈុតខ្មៅថៃ បើករបងចូលដីយើងឡើយ ពីព្រោះកម្លាំងទាហានយើងនៅឈរជើងការពារយ៉ាងរឹងមាំ និងគ្រប់ពេលវេលា។
បើតាមមន្រ្តីជាន់ខ្ពស់ដដែលរូបនេះ, ពួកគេ បើកបន្លាលួសនោះ គឺស្ថិតនៅក្នុងទឹកដីរបស់ពួកគេ ពោលគឺមិនមែនក្នុងទឹកដីយើងឡើយ។
សូមបងប្អូនដែលទទួលបានវីដេអូ និងរូបថតពាក់ព័ន្ធសកម្មភាពកងទ័ព និងបញ្ហាព្រំដែននៅសមរភូមិជួរមុខ សូមកុំលឿនក្នុងការបង្ហោះ និងចែកចាយ ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងរុញសភាពការណ៍ឲ្យកាន់តែក្តៅឡើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី


