កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្ដឹងទៅតុលាការអន្ដរជាតិ និងការប្រើប្រាស់កម្លាំងការពារខ្លួន

Heang




(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ គោលគំនិតដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយកិត្តិបណ្ឌិតស្នេហាជាតិដ៏មោះមុតរបស់សម្តេចមហាបវរ- ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះផ្សាយតាមរយៈបណ្តាញ សង្គមរបស់សម្តេច នៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ក៏ដូចជាការអនុម័តគាំទ្រលើសេចក្តី ថ្លែងការណ៍របស់សមាជព្រឹទ្ធសភា និងរដ្ឋសភារបស់រាជរដ្ឋាភិបាល ហើយត្រូវបានអង្គសមាជ ព្រឹទ្ធសភា និងរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រ ស្តីពីការនាំយក បញ្ហានៅប្រាសាទតាមាន់ធំ ប្រាសាទ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ។

ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈ ការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល ដើម្បីឈានទៅរកដំណោះស្រាយ បញ្ចប់ការវិវាទនៅតំបន់ ព្រំដែនដ៏រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែងខណ្ឌសីមា និង បោះបង្គោលព្រំដែននៅតំបន់មិនទាន់ ឯកភាពគ្នារវាងប្រទេសទាំងពីរកម្ពុជា-ថៃ។ កម្ពុជានៅ តែរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កង កម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពាន បូរណភាពទឹកដីនៃព្រះរាជាណាចក្រ កម្ពុជា។

កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមប្តេជ្ញាប្រកាសជាឱឡារិក គាំទ្រចំពោះ គោលគំនិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ការអនុម័តគាំទ្រលើសេចក្តីថ្លែងការណ៍នៅក្នុងអង្គសមាជព្រឹទ្ធសភា និងរដ្ឋសភា ដើម្បីរំលត់បញ្ហា ព្រំដែន សំដៅធានាបាននូវអធិបតេយ្យជាតិ និងបូរណភាពទឹកដីពេញលេញរបស់កម្ពុជា និង កសាងព្រំដែនមួយច្បាស់លាស់ ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ សម្បូរ រុងរឿងដល់មាតុភូមិកម្ពុជា។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់ជាថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និង ពលទាហានទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមប្តេជ្ញាតស៊ូប្តូរផ្តាច់ដើម្បីការពារ ឱ្យបានរឹងមាំជាអមតៈនូវសន្តិភាព សន្តិសុខ អធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យជាតិ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីបន្តអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែសម្បូររុងរឿង៕