បាញ់ច្រឡំ ១ពាន់ដុល្លារ៖ សមត្ថកិច្ចឃាត់ខ្លួនស្ត្រីមិនព្រមប្រគល់លុយថ្លៃម៉ូតូឌុបវិញ

បាញ់ច្រឡំ ១ពាន់ដុល្លារ៖ សមត្ថកិច្ចឃាត់ខ្លួនស្ត្រីមិនព្រមប្រគល់លុយថ្លៃម៉ូតូឌុបវិញ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់​ពី​បទ​ធ្វើ​សកម្មភាព​យក​លុយ​ចំនួន​១.០០០​ដុល្លា​ដែល​ម្ចាស់​បាញ់​ច្រឡំ​មិន​ព្រមអោយ​វិញ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៥​។

លោក​វរៈសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា​៖​ជនសង្ស័យ​មានឈ្មោះ យុន ស៊ីវ​មិ​ញ ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។


លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​ទទួល​ពាក្យបណ្តឹង​ឈ្មោះ រី ណា ភេទ​ស្រី​អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ បាន​ប្តឹង​ឈ្មោះ យុន ស៊ីវ​មិ​ញ បាន​ធ្វើ​សកម្មភាព​យក​លុយ​ចំនួន​១.០០០​ដុល្លា​រ​ តាម​រយៈ​ប្រព័ន្ធ​QR ​អោយទៅ​ឈ្មោះ SIV MINH YUN​ ដែល​បាញ់​អោយ​ថ្លៃ​ម៉ូតូឌុប​​ចំនួន១.០០០​រៀល តែ​ច្រឡំ​បាញ់​ដល់​១.០០០​ដុល្លា​រ មិន​ព្រម​ប្រគល់​អោយ​ម្ចាស់​លុយ​វិញ ក៏​ប្តឹងឱ្យ​​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៥​នៅ​ចំណុច​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

លោក​វរៈសេនីយ៍ត្រី សុខ ឡេ​ង បាន​បញ្ជាក់​ថា​៖​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​បញ្ជូន​សាកសួរ​នៅ​ទីបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ តាម​ចម្លើយ​សារភាព​ខ្លួន​ពិត​បាន​ទទួល​១.០០០​ដុល្លា​ដែល​ម្ចាស់​បាញ់​ច្រឡំ​ ហើយ​មាន​អោយ​វិញ​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​អនុវត្តន៍​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles