មុននេះបន្តិច យោងតាមហ្វេសប៊ុកផេកផ្លូវការ របស់ មន្ទីរពេទ្យ ហ្លួង ម៉ែ បានបង្ហោះសេចក្តីប្រកាសអំពី ការជ្រេីសរេីសបុគ្គលិកជាប់កិច្ចសន្យាដល់ទៅ ១១នាក់។
ជាមួយគ្នានេះ មន្ទីរពេទ្យ ហ្លួង ម៉ែ បានបន្ថែមថា មន្ទីរពេទ្យ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ១១នាក់ តាមមុខជំនាញ/ឯកទេស ដូចខាងក្រោម៖
១-វេជ្ជ.ឯកទេស សង្គ្រោះបន្ទាន់ សណ្តំ និងប្រពោធនកម្ម ៨នាក់
២-វេជ្ជ.ឯកទេស វេជ្ជសាស្ត្រទូទៅ ១នាក់
៣-វេជ្ជ.ឯកទេស ជំងឺបេះដូង និងសសៃឈាម ២នាក់
បេក្ខជន បេក្ខនារី ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
-សុខភាពល្អ និងកាយសម្បទាមាំមួន
-មានភាពរួសរាយរាក់ទាក់ សាមគ្គីភាព ទំនាក់ទំនងការងារល្អ និងមានក្រមសីលធម៌
-ឧស្សាហ៍ព្យាយាម អំណត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់
-មានសញ្ញាបត្រ ឬវិញ្ញាបនបត្របញ្ជាក់ការសិក្សា
-អាទិភាពសម្រាប់អ្នកមានបទពិសោធន៍ការងារ ។
បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមមកដាក់ប្រវត្តិរូប (មានបិទរូបថត) និងពាក្យសុំចូល បម្រើការងារ (CV&Cover letter) ដោយភ្ជាប់មកជាមួយនូវ ឯកសារថតចម្លងរួមមាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ សំបុត្រកំណើត សញ្ញាបត្រ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្សេងៗមកដាក់ នៅការិយាល័យរដ្ឋបាលរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ៕
ប្រភព៖ មន្ទីរពេទ្យ ហ្លួង ម៉ែ