ឃាតកម្មព្រៃវែង៖ ជនសង្ស័យបាញ់ប្រហារនៅស្វាយអន្ទរ រត់ចូលថៃ រួចចងកសម្លាប់ខ្លួននៅឈុនបុរី

ឃាតកម្មព្រៃវែង៖ ជនសង្ស័យបាញ់ប្រហារនៅស្វាយអន្ទរ រត់ចូលថៃ រួចចងកសម្លាប់ខ្លួននៅឈុនបុរី

យោងតាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ នាថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា កាលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២៣៖៣៤នាទី នៅចំណុចភូមិព្រៃភ្លាំង ឃុំដំរីពូន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានករណីឃាតកម្មកើតឡើងបង្កដោយជនសង្ស័យម្នាក់ឈ្មោះ ខុន ហ៊ុយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ដោយបានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីបាញ់ទៅលើជនរងគ្រោះឈ្មោះ ហ៊ួ ឡុង ភេទប្រុស អាយុ៣៩ឆ្នា ជនជាតិខ្មែរ បណ្តាល​ឱ្យ​បាត់បង់ជីវិតនៅកន្លែងកើតហេតុ។

ក្រោយពីមានហេតុការណ៍ខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ។

លុះនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវ ដោយទទួលព័ត៌មានថា ជនសង្ស័យខាងលើបានគេចខ្លួនឆ្លងដែនខុសច្បាប់តាមច្រករបៀងក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចូលទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ហើយបានបន្តទៅធ្វើការនៅកន្លែងកាប់ជ្រូកជាមួយបងស្រីរបស់ខ្លួន ដែលមានទីតាំងនៅក្នុង ភូមិផុងហៀង ឃុំបរណាង ស្រុកផាណាត់នី ខេត្តឈុនបុរី រួចបានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួននៅទីនោះតែម្តង នៅវេលាម៉ោង១១៖៤០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ

administrator

Related Articles