សម្ដេចតេជោ ហ៊ុន សែន៖ បេះដូងមាសដើម្បីអប់រំ! សម្រេចចំណាយ ១០លានដុល្លារ សាងសង់អន្តេវាសិកដ្ឋានទំនើប ៥០០នាក់ សម្រាប់និស្សិតស្រីក្រីក្រនៅភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន៖ បេះដូងមាសដើម្បីអប់រំ! សម្រេចចំណាយ ១០លានដុល្លារ សាងសង់អន្តេវាសិកដ្ឋានទំនើប ៥០០នាក់ សម្រាប់និស្សិតស្រីក្រីក្រនៅភ្នំពេញ


រាជធានីភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងកសាងអន្តេវាសិកដ្ឋាន សម្រាប់និស្សិតស្រីឡើងមករៀននៅភ្នំពេញ។ បើតាមសម្ដេច អន្តេវាសិកដ្ឋាននេះ នឹងផ្ដល់ភាពងាយស្រួលនិស្សិតស្រី ស្នាក់នៅនិងបន្តការសិក្សា ជាពិសេធានាសុវត្ថិភាពលើពួកគេ។ បើតាមគម្រោង អន្តេវាសិកដ្ឋាននេះ នឹងសាងសង់លើផ្ទៃដី២ហិកតា ដែលចំណាយថិវកា១០លានដុល្លារ។



សម្ដេចតេជោ ហ៊ុនសែន ថ្លែងបែបនេះ ប្រាប់ទៅប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានជួបសំណេះសំណាលជាមួយសម្ដេច នៅថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០២៥។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ” ព្រឹកមិញ ខ្ញុំបានដឹកនាំការប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី។ ក្រៅពីការផ្តល់ជាអនុសាសន៍ ខ្ញុំបានសម្រេចក្នុងនាមជាមេគ្រួសារ ដើម្បីកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ។
បន្ទាប់ពីការពិភាក្សាជាមួយភរិយា និងកូនស្រី ខ្ញុំយកការសម្រេច៖ ១.យកដី ២ហិកតា ដែលទិញតម្លៃជាង១០លានដុល្លារ សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្ទេវាសិកដ្ឋាន។ ២.ការសាងសង់សម្រាប់និស្សិតស្រ្តី
ស្នាក់ចំនួន ៥០០នាក់ ដោយក្នុង ១បន្ទប់ស្នាក់នៅ ៤នាក់ (ដោយមានបន្ទប់ទឹក និងចង្រ្កានបាយផងដែរ) ដូចនេះយើងត្រូវកសាងចំនួន ១២០បន្ទប់។
យើងត្រូវកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជម្ងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។ ក្រោយការសាងសង់នឹងប្រគល់ជូនជា
សម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងកិច្ចការនារី។ ខ្ញុំសង្ឃឹមថាអន្តេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគ
កសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles