ដំណោះស្រាយវិវាទប្លង់ដី: អាជ្ញាធរខេត្តកំពង់ចាមសម្របសម្រួលក្រុមហ៊ុនត្រាស់មី និងអ្នកទិញដី បញ្ចប់ជម្លោះ បង្កើនទំនុកចិត្ត

ដំណោះស្រាយវិវាទប្លង់ដី: អាជ្ញាធរខេត្តកំពង់ចាមសម្របសម្រួលក្រុមហ៊ុនត្រាស់មី និងអ្នកទិញដី បញ្ចប់ជម្លោះ បង្កើនទំនុកចិត្ត


ខេត្តកំពង់ចាម: ប្រជាពលរដ្ឋជាច្រើនគ្រួសារបានទិញដីឡូពីក្រុមហ៊ុនត្រាស់មី
ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ដោយការទិញរយៈពេលជាច្រើនខែមកហើយពុំទាន់ទទួលបានប្លង់ដីកម្មសិទ្ធិនៅឡើយ។ ដោយមើលឃើញកត្តាបែបនេះត្រូវបានអាជ្ញាធរខេត្តបានហៅភាគីទាំងអ្នកទិញនិងក្រុមហ៊ុនមកធ្វើការដោះស្រាយនៅសាលាខេត្តនារសៀលថ្ងៃទី៣មិថុនា ឆ្នាំ២០២៥។ ជាមួយនោះអាជ្ញាធរខេត្តបានធ្វើការសម្របសម្រួល ដោយឱ្យភាគីក្រុមហ៊ុនធ្វើយ៉ាងណាប្រើពេល៦ខែទៅមួយឆ្នាំយ៉ាងយូរ ដើម្បីប្រគល់ប្លង់ជូនដល់អ្នកទិញ ធ្វើយ៉ាងណាឱ្យពួកគាត់មានជំនឿជឿជាក់មកលើក្រុមហ៊ុន
ក្នុងស្មារតីសាមគ្គីភាពគ្នាទៅវិញទៅមក។



បើតាមប្រជាពលរដ្ឋម្នាក់ឈ្មោះសៀន នីភេទប្រុស អាយុជាង៤០ឆ្នាំ រស់នៅភូមិអំពិលលើ បានប្រាប់ឲ្យដឹងថា: គាត់បានចាប់ផ្ដើមទិញដីចំនួនពីរប្លង់ក្នុងនោះមួយប្លង់ដែលមានទំហំក្បាល១២,៥០ម៉ែត្រ×២០ម៉ែត្រ ពីក្រុមហ៊ុនត្រាស់មី នៅក្នុងអំឡុងឆ្នាំ២០១៩-២០២០ ចំពេលដែលជំងឺ covid 19 បានផ្ទុះឡើងនៅប្រទេសកម្ពុជា។គ្រានោះទិញមួយប្លង់៥០០០ ដុល្លារនិងមួយទៀត៩០០០ដុល្លារ។ដែលរហូតមកដល់ពេលនេះពុំទាន់បានប្លង់ដីនៅឡើយ។ ជាមួយនោះអ្នកទិញដទៃទៀតដែលមិនទាន់បានប្លង់ជាច្រើនគ្រួសារបាននាំគ្នាចូលមកដោះស្រាយនៅសាលប្រជុំតូចសាលាខេត្តកំពង់ចាមក្នុងគោលបំណងអន្តរាគមន៍ធ្វើយ៉ាងណាឲ្យបានប្លង់ដី។

លោកស្រី សុភ័ក្រ្ត អភិបាលរងខេត្តមានប្រសាសន៍ដោយលើកឡើងថា
បើក្រុមហ៊ុនមានការស្នើសុំពីប្រជាពលរដ្ឋត្រូវតែធ្វើការព្រោះថាអ្នកទិញដីគឺជាអតិថិជនរបស់យើង ធ្វើយ៉ាងណាឱ្យពួកគាត់មានជំនឿមកលើក្រុមហ៊ុន។ហើយត្រូវតែមានការយោគយល់ដល់គ្នាទៅវិញទៅមកផងដែរ។

លោកអភិបាលរងខេត្តរូបនេះមានប្រសាសន៍បន្តថា មួយរយៈពេលមកនេះរូបលោកបានចុះដោះស្រាយទំនាស់វិវាទដីធ្លីកើតឡើងជាច្រើនករណីនៅក្នុងខេត្តកំពង់ចាម ដោយទទួលបានជោគជ័យនៅតាមបណ្ដាស្រុកផ្សេងទៀត។ជាក់ស្ដែងនៅក្នុងករណីនេះធ្វើយ៉ាងណាក្រុមហ៊ុនត្រាស់មី ត្រូវតែពន្លឿនការងារដោយខិតខំធ្វើប្លង់ជូនដល់ពួកគាត់ដោយប្រើពេល៦ខែទៅមួយឆ្នាំយ៉ាងយូរ។ជាការពិតណាស់នៅពេលដែលមានវិវាទទំនាស់ដីនៅកន្លែងណាមួយពលរដ្ឋតែងតែមករកអាជ្ញាធរមូលដ្ឋានឲ្យជួយដោះស្រាយ។
ជាចុងក្រោយភាគីទាំងសងខាងបានឯកភាពគ្នាលើគោលការណ៍ចំនួន ៣ចំណុចក្នុងនោះរួមមាន÷
១.ភាគីក្រុមហ៊ុនផ្ដេជ្ញារៀបចំឯកសារជាជំហានៗធ្វើយ៉ាងណាដោយប្រើពេល៦ ខែទៅមួយឆ្នាំ ដើម្បីប្រគល់ប័ណ្ណកម្មសិទ្ធិជូនអតិថិជន។
២.អាជ្ញាធរខេត្តខិតខំជួយពន្លឿនឯកសារឲ្យបានឆាប់រហ័ស។
៣.ភាគីទាំងសង្ខាងបន្តកាតព្វកិច្ចអនុវត្តភារកិច្ចរវាងអ្នកទិញនិងអ្នកលក់៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

administrator

Related Articles