រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីគោលជំហរមិនដកថយការបញ្ជូនបញ្ហាតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡើយ ហើយសង្ឃឹមថា ភាគីថៃ នឹងសហការជាមួុយកម្ពុជាក្នុងការនាំយកសំណុំរឿងនេះទៅតុលាការអន្តរជាតិ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ជាថ្មីម្តងទៀតថា កងទ័ពថៃ ជាអ្នកបើកការបាញ់ប្រហារបណ្តាលឳ្យកងទ័ពកម្ពុជាមួយរូបស្លាប់កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥៕

