ក្រសួងធនធានទឹក | ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូក្រសួង ជួបប្រជុំ និងពិភាក្សាការងារជាមួយប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីប្រមូលធាតុចូល

ក្រសួងធនធានទឹក | ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូក្រសួង ជួបប្រជុំ និងពិភាក្សាការងារជាមួយប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីប្រមូលធាតុចូល


ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលបានការឯកភាពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម ជួបប្រជុំធ្វើបទបង្ហាញ និងពិភាក្សាការងារក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដឹកនាំដោយឯកឧត្តម អ៊ិត សារម្យ ប្រធានប្ដូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅសាលប្រជុំនៃទីស្តីការនាយករដ្ឋមន្ត្រី វិមានសន្តិភាព។



សូមជម្រាបថា កិច្ចប្រជុំ និងពិគ្រោះយោបល់ដ៏មានសារសំខាន់នេះ ដើម្បីប្រមូលនូវធាតុចូលលើបរិបទជាក់ស្តែងនានា ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រសួងធនធានទឹក និងឧតុនិយម ជាពិសេសចំណុចពាក់ព័ន្ធនឹងការបង្កើតសហគមន៍កសិករប្រើប្រាស់ទឹកក្នុងមូលដ្ឋាន ការថែទាំឧបករណ៍សម្ភារៈបូមទឹក ការស្តារ ការថែទាំប្រព័ន្ធប្រឡាយទឹក ស្ថានីយបូមទឹក ការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ដែលបានលើកឡើងដោយប្រតិភូគណបក្សនីមួយៗ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/២០៦៤ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ដែលមានសមាសភាពមកពីគណបក្សនយោបាយទាំងឡាយដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងគណបក្សនយោបាយផ្សេងទៀតដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់គឺក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការស្ថាបនាជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles