អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន ១២ មិនឱ្យធ្វើដំណើរចូលមកក្នុងទឹកដីអាមេរិកឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៥ ខែឧសភា។ សេចក្តីសម្រចនេះត្រូវបានធ្វើឡើងក្រោមហេតុផលដើម្បី “ការពារជនជាតិអាមេរិកពីតួអង្គបរទេសដ៏គ្រោះថ្នាក់”។
ប្រទេសទាំង ១២នោះរួមមាន៖
១.អាហ្វហ្គានីស្ថាន
២.មីយ៉ាន់ម៉ា
៣.ឆាដ
៤.កុងហ្គោ
៥.អេក្វាទ័រហ្គីណេ
៦.អេរីទ្រា
៧.ហៃទី
៨.អ៊ីរ៉ង់
៩.លីប៊ី
១០.សូម៉ាលី
១១.ស៊ូដង់
១២.យេម៉ែន។
ក្រៅតែពីបានសម្រេចធ្វើការហាមឃាត់ទាំងស្រុងចំពោះពលរដ្ឋមកពីប្រទេសទាំង ១២ខាងលើនេះហើយ សហរដ្ឋអាមេរិកក៏បានសម្រេចរឹតបន្តឹងទិដ្ឋការចំពោះប្រទេសចំនួន ៧ផ្សេងទៀតផងដែរ រួមមាន៖
១.ប៊ូរុនឌី
២.គុយបា
៣.ឡាវ
៤.សៀរ៉ាឡេអូន
៥.តូហ្គោ ៦.តូមិននីស្ថាន
៧.វ៉េណេស៊ុយអេឡា៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia