ថៃ៖ អគ្គិសនីភ័យបានឆាបឆេះនៅក្នុងអគារមួយនៅកន្លែងទីក្រុងបាងកក ប្រទេសថៃ និងបានបណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងចំណោមមហាជន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា។ អគារដែលជាកន្លែងកើតហេតុនោះគឺជាអគារកំពុងស្ថិតនៅក្រោមការសាងសង់ ដែលស្ថិតនៅលើផ្លូវ Soi Lat Phrao 8 សង្កាត់ចោមផុន ខណ្ឌចតុច័ក្រ ក្រុងបាងកក។
បើតាមអជ្ញាធរក្រុងបាងកកបានបញ្ជាក់ថា អគ្គិភ័យបានកើតឡើងចេញពីជាន់ទី៨ នៃអគារ និងបានកើតឡើងដោយសារតែការឆេះគំនរសំរាមប្លាស្ទិក និងសម្ភារសំណង់ដែលនៅសេសសល់។ ដើម្បីធ្វើអន្តរាគមន៍ចំពោះបញ្ហាបន្ទាន់នេះ អាជ្ញាធរថៃបានប្រើប្រាស់ក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ៥នាក់ និងប្រើប្រាស់ពេលអស់ជាច្រើនម៉ោងទើបអាចពន្លត់ភ្លើងបានទាំងស្រុង។ យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបណ្តាលឱ្យអ្នកណាម្នាក់បានរងរបួសនោះទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Nation Thailand