រាជធានីភ្នំពេញ ៖ ត្រដក់ធំមួយគូត្រូវបាន គម្រោង ACCB បង្កាត់ និងចិញ្ចឹមថែទាំកូនពីរក្បាលទទួលបានដោយជោគជ័យ ដែលឥឡូវនេះពួកវាអាចហើរបានហើយ នេះជាសមិទ្ធផលដ៏សំខាន់មួយសរបញ្ជាក់ឱ្យឃើញថា ការខិតខំប្រឹងប្រែងក្នុងការអភិរក្សរបស់ពួកយើងកំពុងតែបន្តសម្រាប់ប្រភេទដ៏អស្ចារ្យនេះ។
យោងតាមប្រភពពីគម្រោង ACCB បានឱ្យដឹងនៅថ្ងៃទី០៤ មិថុនា ឆ្នាំ២០២៥ថា នេះមិនមែនជាការព្យាយាមបង្កាត់ពូជជាលើកដំបូងរបស់ពួកវានោះទេ នៅក្នុងឆ្នាំ២០២៣ និងឆ្នាំមុន ២០២៤ ពួកយើងបានភ្ញាស់ដោយជោគជ័យ ប៉ុន្តែជាអកុសលកូនត្រដក់ទាំងនោះមិនបានរស់រានមានជីវិតឡើយ។ ដោយបទពិសោធន៍នេះហើយបានបង្ហាញឱ្យឃើញនូវបញ្ហាប្រឈមក្នុងការអភិរក្សបង្កាត់ពូជ។ ដោយមេបាដែលគ្មានបទពិសោធន៍ ដូចជាសត្វបក្សី ឬសកុណជាតិនានាផ្សេងទៀតរបស់ពួកយើងដែលត្រូវបានសង្គ្រោះពីការធ្វើពាណិជ្ជកម្មសត្វចិញ្ចឹមដោយខុសច្បាប់ ជារឿយៗប្រឈមមុខទៅនឹងការលំបាកក្នុងការចិញ្ចឹមថែទាំកូន ដោយសារតែមេបាខ្វះនូវជំនាញសំខាន់ៗមួយចំនួនពីមេបារបស់ពួកវា។
កូនត្រដក់ដែលទើបតែរៀនហើរនេះ ស្ថិតនៅក្រោមការមើលថែទាំដោយមេបារបស់ពួកវានៅឡើយ។ ដោយមានការគាំទ្រពីរដ្ឋាភិបាល និងអង្គការដៃគូអភិរក្សរបស់ពួកយើង កូនត្រដក់ទាំងនេះនឹងត្រូវលែងចូលទៅក្នុងតំបន់ការពារវិញនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងឱ្យមានស្ថិរភាពនូវចំនួនប្រជាសាស្ត្ររបស់ពួកវាបន្ថែមទៀតនៅក្នុងព្រៃធម្មជាតិ ការដែលពង្រឹងតួនាទីដ៏មានសារសំខាន់នៃការអភិរក្សរបស់ប្រទេសកម្ពុជាសម្រាប់ប្រភេទនេះ។
សូមជម្រាបថាកាលពីឆ្នាំ ២០២៣ សត្វត្រដក់ធំនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុះក្នុងបញ្ជីក្រហមពីប្រភេទកំពុងរងគ្រោះជិតផុតពូជទៅជាប្រភេទជិតទទួលរងគ្រោះជាក្រុមមានដោយបង្គួរ សូមអរគុណយ៉ាងខ្លាំងចំពោះសកម្មភាពអភិរក្សដែលប្រព្រឹត្តទៅបានដោយជោគជ័យ ដែលបានធ្វើឱ្យប្រសើរកើនឡើងនូវចំនួនប្រជាសាស្ត្ររងទាំងពីរតំបន់នៅក្នុងប្រទេសកម្ពុជានិងនៅភូមិភាគឦសានក្នុងប្រទេសឥណ្ឌា។
ទោះបីជាយ៉ាងណាក៏ដោយ សត្វត្រដក់ធំត្រូវបានគេប៉ាន់ប្រមាណថាចំនួនប្រជាសាស្ត្រសរុបជាសកលមានត្រឹមតែ ៣១៨០-៣៣០០ ក្បាលប៉ុណ្ណោះ (ក្នុងនោះប្រហែលជា ៧៥០ ក្បាលមាននៅក្នុងប្រទេសកម្ពុជា) ការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សគឺមានសារសំខាន់ខ្លាំងណាស់ ៕



