ទើបទិញម៉ូតូថ្មី ជួបសោកនាដកម្ម៖ បុរសម្នាក់ជិះទៅស្រុក បុកកង់បីស្លាប់ភ្លាមៗក្រោយចេញពីហាងនៅភ្នំពេញ

ទើបទិញម៉ូតូថ្មី ជួបសោកនាដកម្ម៖ បុរសម្នាក់ជិះទៅស្រុក បុកកង់បីស្លាប់ភ្លាមៗក្រោយចេញពីហាងនៅភ្នំពេញ


ភ្នំពេញ ៖ បុរសម្នាក់ទេីបទិញម៉ូតូ​ មួយគ្រឿង​ ម៉ាក​ click ពណ៌ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1LQ-2673 ចេញពីកន្លែង​លក់​ថ្មីៗ ក្នុងគោលបំណងជិះទៅផ្ទះ​នៅឯខេត្តព្រៃវែង​ ដោយបេីកបរក្នុងទិសដៅពីត្បូងទៅជេីង​ ខណៈពេលដែលជិះមកដល់ត្រង់ចំណុចទីតាំងកេីតហេតុខាងលេី​ ក៏មានបុរសម្នាក់ទៀត​ បេីកបរម៉ូតូកង់បីឥណ្ឌា​ មួយគ្រឿង ពណ៌ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1KP-8155 បានជិះបញ្ច្រាស​ទិស​ ដោយធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូង​ ក៏បានបុកជាមួយនឹងម៉ូតូជនរងគ្រោះ​ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។​



ហេតុការណ៍​នេះបានកេីតឡេីងនៅវេលាម៉ោង​ ១១និង៤០នាទីព្រឹក​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០២៥​ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​។

ក្រោយពេលកើតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងខាងលេី​ និងបានធ្វេីការឃាត់ខ្លួនអ្នកបេីកបរម៉ូតូកង់បីឥណ្ឌា​ ដែលជិះបញ្ច្រាសទិស​នោះ​ យកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ​ ដេីម្បីប្រគល់ជូនសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles