មេបញ្ជាការកងទ័ពតំបន់២ របស់ថៃ ឧត្តមសេនីយទោ ប៊ុនស៊ីន ប៉ាកឃ្លាំង នឹងត្រូវចូលនិវត្តន៍នៅចុងខែ កញ្ញា ខាងមុខនេះ…

Heang




មេបញ្ជាការកងទ័ពតំបន់២ របស់ថៃ ឧត្តមសេនីយទោ ប៊ុនស៊ីន ប៉ាកឃ្លាំង (Boonsin PadKlang) នឹងត្រូវចូលនិវត្តន៍នៅចុងខែ កញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួង ការពារជាតិថៃ លោក ផុមថាម វីឆាយ៉ាឆៃ (Phumtham Wechayachai) កាលពីថ្ងៃពុធម្សិលមិញ។ ក្រោយការបញ្ជាក់នេះ បានធ្វើឱ្យមានការទស្សន៍ទាយនៅក្នុងជួរកងទ័ព និងមតិពលរដ្ឋថៃ ថាតើនរណា នឹងឡើងកាន់តំណែងជំនួសលោក ប៉ាកឃ្លាំង ?

សូមបញ្ជាក់ថា ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ អំពីការចូលនិវត្តន៍របស់ មេបញ្ជាការកងទ័ពតំបន់២រូបនេះ ធ្វើឡើង នៅគ្រាដែលប្រទេសថៃមានពាក្យចរចាមអារ៉ាមថា មេទ័ពរូបនេះ ត្រូវបានរដ្ឋាភិបាលដក តំណែង នៅមុនថ្ងៃដែលត្រូវចូលនិវត្តន៍ ដោយសារតែលោកបានឆ្លើយតបទាំងឆេវឆាវ និងតឹងរ៉ឹងជ្រុលពេក ចំពោះបញ្ហាប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពថៃ និងកម្ពុជា កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥៕ ប្រភពពីកាសែតថៃ ៖ The Nation