បង្ក្រាបម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង៖ នគរបាលរាជធានីភ្នំពេញឃាត់បាន ១២៦គ្រឿង ត្រឹម៦ថ្ងៃ

បង្ក្រាបម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង៖ នគរបាលរាជធានីភ្នំពេញឃាត់បាន ១២៦គ្រឿង ត្រឹម៦ថ្ងៃ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ចំនួន​៦​ថ្ងៃ នគរបាល​នៅ​តាម​អធិការដ្ឋាន​ខណ្ឌ​ទាំង​១៤ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់​ម៉ូតូ​ដែល​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង បង្ក​សំឡេង​ខ្លាំង​ៗ​បាន​សរុប​ចំនួន​១២៦​គ្រឿង និង​នាំ​ខ្លួន​ទាំង​ម្ចាស់​មក​ណែនាំ​ដោះ​ដូរ បំពង់​ស៊ី​ម៉ាំង​កែ​ច្នៃ​ចេញ ព្រមទាំង​អញ្ជើញ​អាណាព្យាបាល​មក​ធានា​យក​ទៅ​អប់រំ ។

តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​៣០ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៥ កម្លាំង​នៅ​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ បាន​ឃាត់​ម៉ូតូ​ប្រើប្រាស់​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន សរុប​ចំនួន​១២៦​គ្រឿង ក្នុង​នោះ​ឱ្យ​ម្ចាស់​យក​បំពង់​ស៊ី​ម៉ាំង​ដើម មក​ដោះ​ដូរ​បាន​ចំនួន​៣៤​គ្រឿង និង​នៅ​រក្សា​ទុក​ចំនួន​៩២​គ្រឿង រង់ចាំ​ម្ចាស់​យក​បំពង់​ស៊ី​ម៉ាំង​ដើម មក​ដោះ​ដូរ​បន្ត ។


គួរ​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃនេះ បន្ទាប់​ពី​មាន​បទបញ្ជា​យ៉ាង​ម៉ឺន​ម៉ាត់ ពី​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជា​ថ្មី នគរបាល​តាម​បណ្ដាល​ខណ្ឌ​ទាំង​១៤​ខណ្ឌ នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​បើក​យុទ្ធនាការ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន ហើយ​ឃាត់ខ្លួន​ក្រុម​យុវជន​ដែល​តែងតែ​ជិះ​ម៉ូតូ​ធំ​តូច​បំពាក់ បំពង់​ស៊ី​ម៉ាំង​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស បង្ក​សំឡេង​ខ្លាំង​ៗ​រំខាន​ដល់​ការ​រស់នៅ និង​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles