ការចាប់ខ្លួនសកម្មជនគណបក្សជំទាស់: ពីររូបពីគណបក្សកម្លាំងជាតិ និងភ្លើងទៀន ត្រូវចោទពីបទញុះញង់ និងក្លែងបន្លំ

ការចាប់ខ្លួនសកម្មជនគណបក្សជំទាស់: ពីររូបពីគណបក្សកម្លាំងជាតិ និងភ្លើងទៀន ត្រូវចោទពីបទញុះញង់ និងក្លែងបន្លំ


ភ្នំពេញ ៖ សកម្មជនមួយរូបមកពីគណបក្សកម្លាំងជាតិ (NPP) និងមួយរូបទៀតមកពីគណបក្សភ្លើងទៀន(CLP) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងករណីពីរផ្សេងគ្នា ។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់អង្គការលីកាដូនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។



លោក ឌឹម គៀង ដែលជាសមាជិកក្រុមការងារបណ្តោះអាសន្នរបស់គណបក្សកម្លាំងជាតិក្នុងខេត្តកំពង់ស្ពឺ ត្រូវបានចាប់ខ្លួន ដោយចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។ លោកកំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកំពុងបន្តសាកសួរនាព្រឹកនេះដោយសាលាដំបូងរាជធានីភ្នំពេញ ។

ចំណែក លោក ឌឿក ឆាន ជាចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មកពីគណបក្សភ្លើងទៀន ក៏ត្រូវបានចាប់ខ្លួននៅទី៣ ខែមិថុនា ឆ្នាំ២០២៥ ផងដែរ ។ លោកត្រូវបានចោទ ពីបទ ក្លែងបន្លំឯកសារសាធារណៈ ពាក់ព័ន្ធនឹងការរៀបចំបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោត នៅថ្នាក់មូលដ្ឋាន កាលពីពេលកន្លងទៅ ។ បទចោទនេះ ធ្លាប់ត្រូវបានប្រើប្រាស់ ដើម្បីឃុំខ្លួនមន្រ្តីគណបក្សភ្លើងទៀនជាច្រើននាក់ នៅប៉ុន្មានឆ្នាំនេះ ហើយនិងដើម្បីលុបចោលបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ជាច្រើន នៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។

មន្ត្រីនៃគណបក្សទាំងពីរបានចាត់ទុកថាការចាប់ខ្លួនទាំងពីរករណីនេះ ជាការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញ សំដៅដល់ការរារំាងសកម្មភាពនយោបាយរបស់ពួកគេ និងអំពាវនាវឱ្យមានការដោះលែងអ្នកទាំងពីរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles