រាជធានីភ្នំពេញ ៖ ឆេះសិប្បកម្មផលិតកម្មកៅសាឡុងផ្អើលសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញ់ពន្លត់ នៅវេលាម៉ោង៤និ២០នាទីទៀបភ្លឺថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៥ ចំនុចឃ្លាំងសិប្បកម្មផលិតកៅអីសាឡុងមួយកន្លែង តាមបណ្ដោយផ្លូវ៣៧១សឡា ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់ដែលរស់នៅម្ដុំផ្ទះល្វែងជាប់ឃ្លាំងសិប្បកម្មខាងលើ ស្រាប់តែធំក្លិនផ្សែងឈ្ងៀម ក៍បានបើកទ្វារចេញរកមើលឃើញមានអណ្ដាតភ្លើងឆេះពីឃ្លាំងផ្នែកខាងក្រោយតែមិនស្តុបអ្វីនោះទេ ក៍បានរត់មកប្រាប់សន្តិសុខដែលយាមនៅខាងមុខ អោយហៅម្ចាស់ឃ្លាំងបើកសោចូលទៅមើលឃើញមានភ្លើងឆេះសន្ធោសន្ធៅចេញពីឃ្លាំងស្តុកកំទិចឈើ សំរាប់ធ្វើកៅអីសាឡុង ទើបនាំគ្នាឆោឡោសុំជំនួយរថយន្តពន្លត់អគ្គីភ័យអោយជួយចេញអន្តរាគមន៍បាញ់ពន្លត់តែម្ដង ។
ករណីនេះផងដែរបន្តិចក្រោយមក ក៍មានវត្តមានសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចុះទៅកន្លែងកើតហេតុ សហការគ្នាបាញ់ពន្លត់រហូតដល់ម៉ោង៥និង២០នាទីថ្ងៃដដែលទើបរលត់ទៅវិញជាស្ថាពរ ។
សមត្ថកិច្ចបានអោយដឹងថា មិនមានការរាលដាលដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋណានោះទេ គ្រាន់តែខូចខាតកំទិចឈើ និងឈើពិដាន អស់មួយចំនួនតែប៉ុណ្ណោះ ចំពោះមូលហេតុ សង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕











