សហរដ្ឋអាមេរិក ៖ យោងតាមឯកសារមួយចេញផ្សាយនាថ្ងៃទី៤មិថុនាដោយសេតវិមានថា ប្រធា នាធិបតីអាមេរិកលោកដូណាល់ត្រាំ បានហាមឃាត់ជនជាតិអាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហ្គីណេអេក្វាទ័រ អេរីត្រេ ហៃទី អីុរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់និងយេម៉ែន ចូលដែនដីអាមេរិកចាប់ពីថ្ងៃទី៩មិថុនាទៅដោយលោកថា ដើម្បីការពារប្រទេសចំពោះពួកភេរវករបរទេស។
លោកត្រាំលើកឡើងថា ការហាមឃាត់នេះមកពីហេតុផលនៃការវាយប្រហារមួយដែលកើតមាននៅរដ្ឋកូឡូរ៉ាដូ កាលពីថ្ងៃទី១មិថុនា ដែលបុរសម្នាក់បានគប់ដបសាំងដុត មកលើពួកអ្នកចូលរួមក្នុងការហែក្បួនប្រចាំសប្ដាហ៍នៅកូឡូរ៉ាដូ សម្ដែងការគាំទ្រចំពោះចំណាប់ខ្មាំងអីុស្រាអែល ដែលបង្ចាំងទុកដោយពួកហាម៉ាស់ប៉ាឡេស្ទីននៅជ្រោយហ្គាហ្សា។
តាមសេតវិមានថា អ្នកវាយប្រហារនោះនៅក្នុងដែនដីអាមេរិកជាមនុស្សមករស់នៅដោយខុសច្បាប់៕
