ក្មេងទំនើងលួចទា៖ ៥នាក់ផឹកស៊ីអស់ក្លែម បែកគំនិតលួចទាអ្នកស្រុកនៅតាខ្មៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ក្មេងទំនើងលួចទា៖ ៥នាក់ផឹកស៊ីអស់ក្លែម បែកគំនិតលួចទាអ្នកស្រុកនៅតាខ្មៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល ៖ ក្រុមក្មេងទំនើង ៥នាក់ ផឹកស្រាអស់អីក្លែម បានបែកគំនិតនាំគ្នាជិះម៉ូតូទៅលួចសត្វទារបស់ប្រជាពលរដ្ឋឈ្មោះ យិន សុភាព នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ នៅវេលាម៉ោង ៣:៣០នាទីទៀបភ្លឺថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ត្រូវសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន។


ក្រុមជនសង្ស័យ ដែលសុទ្ធតែជាមុខសញ្ញាចាស់ បានលួចទា១ក្បាល ហើយព្យាយាមគេចខ្លួន តែត្រូវបានកម្លាំងល្បាតប៉ុស្តិ៍ស្វាយរលំ ឃាត់ខ្លួនបានទាំងអស់។ សមត្ថកិច្ចបានរឹបអូសម៉ូតូ ២គ្រឿង និងសត្វទា ១ក្បាល។ ជនសង្ស័យទាំង ៥នាក់ បានសារភាពថា ខ្លួនពិតជាបានលួចទាពិតមែន។

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ប្រជាពលរដ្ឋក៏បានស្នើសុំឲ្យតុលាការចាត់ការតាមច្បាប់ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles