រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានបោកក្បាលបាក់.កស្លា.ប់នៅនឹងកន្លែង ខណៈពេលដែលជិះម៉ូតូមួយគ្រឿង ទៅបុកម៉ូតូកង់បីមួយគ្រឿង ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
យុវជនរងគ្រោះឈ្មោះ ជា អាយុ ២៨ឆ្នាំ ស្រុកកំណើតនៅខេត្តព្រៃវែង ជិះម៉ូតូម៉ាក់ Honda click ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1LQ-2673 ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងខាងលើ ធ្វើដំណើរតាមផ្លូវជាតិលេខ៦A ក្នុងទិសដៅពីត្បូងទៅជើង។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1KP-8155 ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ក្នុងចំណែកផ្លូវម៉ូតូ និងប្រុងបត់ឆ្លងផ្លូវទៅម្ខាងទៀត ។
តាមសាក្សីបានឲ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យយុវជន ដែលជិះម៉ូតូម៉ាក់ Honda click ដួលបោកក្បាលបាក់.កស្លា.ប់ នៅនឹងកន្លែងភ្លាមៗ ។ នគរបាលមូលដ្ឋាន ក៏បានចុះទៅកន្លែងកើតហេតុ រួចទាក់ទងទៅរថយន្តបញ្ជូនទៅសង្គ្រោះ តែត្រូវបានក្រុមគ្រូពេទ្យ អះអាងថា បាក់.កស្លាប់នៅនឹងកន្លែងបាត់ទៅហើយ ។
តាមក្រុមគ្រួសារយុវជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ យុវជនជនរងគ្រោះបានធ្វើដំណើរពីស្រុកកំណើត ដោយប្រាប់ថា មកភ្ជាប់ពាក្យមិត្តភក្តិនៅភ្នំពេញ ដោយទិញម៉ូតូមួយគ្រឿងខាងលើ បង់រំលស់រួច ក៏ធ្វើដំណើរទៅស្រុកវិញ ។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានជួបគ្រោះអកុសលតែម្ដង ។
ក្រោយកើតមានគ្រោះថ្នាក់ អ្នកបើកបរម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនផងដែរ ។ ម៉ូតូ និងម៉ូតូកង់បី ត្រូវបាននគរបាលចរាចរណ៍ ចុះទៅវាស់វែង រួចបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមច្បាប់ ។ ចំណែកស.ពយុវជនរងគ្រោះ សមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕



