ភាពជោគជ័យរបស់ក្រុមហ៊ុន Golden Durian ក្នុងការប្រើប្រាស់នូវវិធីសាស្រ្តកសិកម្ម ត្រូវបានទទួលស្គាល់នៅរាជធានីភ្នំពេញ

សីហា




Golden Durian គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យផលិតផ្លែទុរេនដែលមានគុណភាពខ្ពស់ ត្រូវបានទទួល ស្គាល់ នៅព្រឹត្តិការណ៍ Asia Prestige 50 Under 50 CEO Excellence Awards 2025 សម្រាប់ការងាររបស់ខ្លួន ដែលប្រព្រឹត្តទៅនៅថ្ងៃទី 24 ខែឧសភា ក្នុងសណ្ឋាគារ Hyatt Regency ភ្នំពេញ។ ប្រធានក្រុមហ៊ុននិងអ្នកវិនិយោគ លោក Dato Sri Hatori បានទទួលរង្វាន់ Visionary & Innovation CEO Excellence of the Year សម្រាប់តួនាទីដឹកនាំដ៏លេចធ្លោក្នុងការបម្លែងឧស្សាហកម្មផ្លែទុរេន។

ក្រោមការដឹកនាំរបស់លោក Dato Sri Hatori ក្រុមហ៊ុន Golden Durian បាននាំមកនូវគំនិតថ្មី និងបច្ចេកវិទ្យាច្នៃប្រឌិតដើម្បីធ្វើឱ្យការដាំដុះមានប្រសិទ្ធភាពកាន់ប្រសើរឡើង។ ក្រុមហ៊ុនបានគួបផ្សំរវាងវិធីសាស្ត្របុរាណជាមួយបច្ចេកវិទ្យាសម័យទំនើប ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព និងនិរន្តរភាពក្នុងការផលិត។

“ពានរង្វាន់នេះមានអត្ថន័យខ្លាំងណាស់សម្រាប់ខ្ញុំ និងសម្រាប់ ក្រុមការងាររបស់ Golden Durianទាំងអស់,” លោក Dato Sri Hatori បានថ្លែង។ “វាបង្ហាញថាការខិតខំប្រឹងប្រែង និងគំនិតច្នៃប្រឌិតរបស់យើងកំពុងផ្លាស់ប្តូរអ្វីមួយ។ យើងតែងតែស្វែងរកអ្វីដែលប្លែក ហើយគិតបានវែងឆ្ងាយ។”

នៅក្រុមហ៊ុន Golden Durian យើងមានមោទនភាពក្នុងការដាំផ្លែទុរេនដែលមានគុណភាពខ្ពស់បំផុតក្នុងតំបន់ ដូចជា Musang King និង Black Thorn ដែលជាពូជទុរេនមានឈ្មោះល្បីល្បាញលើពិភពលោកដោយសាររសជាតិដ៏ពិសេសរបស់វា សាច់ទុរេនមានពណ៌លឿងទុំ មានរសជាតិគ្រីមមី ឈ្ងុយឆ្ងាញ់។ ផ្លែទុរេនទាំងនេះត្រូវបានទទួលស្គាល់ថាជាផ្លែឈើប្រណិត ហើយត្រូវបានលក់ក្នុងតម្លៃខ្ពស់ដោយសារមានរសជាតិពិសេស និង បរិមាណមានកំណត់។

យើងផ្តោតលើការផលិតផ្លែទុរេនសម្រាប់នាំចេញ ដែលបំពេញបានតាមស្តង់ដារ ដើម្បីបំពេញតម្រូវការទីផ្សារអន្តរជាតិ។ រាល់ជំហាននៃដំណើរការនេះ ត្រូវបានធ្វើឡើងដោយការប្រុងប្រយ័ត្នយ៉ាងម៉ត់ចត់ ដើម្បីធានាថាផ្លែទុរេនមានភាពស្រស់ស្អាត និងមានគុណភាពលេខ១ សម្រាប់អតិថិជនក្រៅប្រទេស។

អ្វីដែលធ្វើឱ្យ Golden Durian មានចំណុចពិសេស មិនមែនមានតែគុណភាពនោះទេ ប៉ុន្តែមានការយកចិត្តទុកដាក់ចំពោះបរិស្ថានផងដែរ។ យើងបានប្រើនូវជីសរីរាង្គដូចជា ជីអាចម៍ជន្លេន និងជីកំប៉ុស ដែលត្រូវបានផលិតដោយក្រុមហ៊ុនផ្ទាល់។ ជីសរីរាង្គទាំងនេះជួយឱ្យដីមានសុខភាពល្អ ជួយដល់ការលូតលាស់ដ៏រឹងមាំនៃដើមទុរេន និងបង្កើនរសជាតិឱ្យល្អប្រសើរឡើង ដោយគ្មានការប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាព។ គោលបំណងរបស់យើងគឺធ្វើការដាំដុះផ្លែទុរេនដែលឆ្ងាញ់ មានគុណភាព ជួយការពារបរិស្ថាននិងដីសម្រាប់ថ្ងៃអនាគតផងដែរ។ យើងជឿជាក់ថាអតិថិជនក៏ចង់ទទួលបាននូវគុណភាព និងការយកចិត្តទុកដាក់ផងដែរ។

សម្រាប់កម្មវិធីក្នុងឆ្នាំនេះ មានពាក្យស្នើចូលរួមជាង ១,៦០០នាក់ មកពី ៣៩ប្រទេស។ បន្ទាប់ពីដំណើរការជ្រើសរើសយ៉ាងម៉ត់ចត់រយៈពេល ៩៥ថ្ងៃ CEO ចំនួន ៥០នាក់ ត្រូវបានជ្រើសរើសដោយផ្អែកលើសក្ដានុពល និងសមត្ថភាពដឹកនាំរបស់សហគ្រិននីមួយៗ។ ក្នុងចំណោមនេះ លោក Dato Sri Hatori ត្រូវបានទទួលស្គាល់ចំពោះការប្រើបច្ចេកវិទ្យាច្នៃប្រឌិត ដើម្បីអភិវឌ្ឍមិនត្រឹមតែអាជីវកម្មប៉ុណ្នោះទេ ប៉ុន្តែសម្រាប់ ឧស្សាហកម្មទាំងមូលផងដែរ។

អ្នកតំណាងរាជរដ្ឋាភិបាលដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ បានកោតសរសើរភាពជោគជ័យរបស់ Golden Durian និងតួនាទីរបស់ក្រុមហ៊ុនក្នុងការពង្រឹងវិស័យកសិកម្មនៅក្នុង តំបន់អាស៊ីអាគ្នេយ៍។

“ការទទួលបានពានរង្វាន់នេះ វាគ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះ” លោក Dato Sri Hatori បានថែមទៀត។ “យើងនឹងបន្តខិតខំប្រឹងប្រែង ចែករំលែកគំនិត និងស្ថាបនាវិស័យ កសិកម្មក្នុងតំបន់អាស៊ីឱ្យកាន់តែប្រសើរឡើង។”

“ព្រឹត្តិការណ៍ ASIA PRESTIGE 50 UNDER 50 CEO EXCELLENCE AWARD 2025 គឺជាកម្មវិធីដ៏អស្ចារ្យ ដែលប្រមូលផ្តុំយុវជនដឹកនាំដ៏មានទេពកោសល្យនិងជោគជ័យជាច្រើន។ ខ្ញុំមានមោទនភាពណាស់ក្នុងការចូលរួម ព្រឹត្តិការណ៍បែបនេះ បានជួយឱ្យយើងរៀនពីគ្នាទៅវិញទៅមក និងចូលរួមអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់អ្នកដឹកនាំ និងសហគ្រិនវ័យក្មេងទូទាំងអាស៊ី។ សូមអរគុណចំពោះការរៀបចំព្រឹត្តិការណ៍ដ៏មានន័យនេះ។” — Dato Sri Hatori។