ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១៦និង៣០នាទីរសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ មានក្រុមសន្តិសុខអគារ កម្ពុជា DV ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានព្រួតគ្នាវាយទៅលើបុរសម្នាក់ ។ ភ្លាមៗនោះកម្លាំងជំនាញផែនការងារសន្តិសុខ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានយកភាគីទាំងសងខាងមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ ។
ក្រោយធ្វើការសាកសួរ បានឲ្យដឹងថា ភាគីសន្តិសុខរបស់អគារកម្ពុជា DV បានទាស់ពាក្យសម្តីជាមួយភាគីម្ខាងទៀត ជាអ្នកដឹកជញ្ជូនឲ្យក្រុមហ៊ុន DV នេះតែម្តង ។ ភាគីទាំងពីរ ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ ធ្វើកិច្ចសន្យាអប់រំណែនាំ ដោយភាគីទាំងពីរ បានសន្យាបញ្ចប់រឿងនេះ មិនបង្កបញ្ហា ឬគុំគួនគ្នាចាប់ពីពេលនេះតទៅ ៕





