សន្តិសុខសង្គម៖ បទល្មើសព្រហ្មទណ្ឌថយចុះ ២៣% ប៉ុន្តែការពង្រឹងនៅតែជាអាទិភាព

សន្តិសុខសង្គម៖ បទល្មើសព្រហ្មទណ្ឌថយចុះ ២៣% ប៉ុន្តែការពង្រឹងនៅតែជាអាទិភាព

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​អះអាង​ថា បទល្មើស​ព្រហ្មទណ្ឌ​មានការ​ថយ​ចុះ​ជាង​២០០​ករណី នៅ​៤​ខែ​ដើមឆ្នាំ​២០២៥​នេះ​ធៀប​នឹង​ឆ្នាំ​២០២៤ ។ ដូច្នេះ​យើង​សង្ឃឹមថា នៅ​ពេល​អនាគត​ដ៏​ខ្លី​កម្ពុជា ពិតជា​អាច​រំដោះ​អារម្មណ៍​នៃ​ការ​ព្រួយបារម្ភ​រឿង​សន្តិសុខ​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​បាន​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ។

មក​ដល់​ពេល​នេះ ការ​ព្រួយបារម្ភ​នៅ​ក្នុង​ចិត្ត​អំពី​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​លើ​បញ្ហា​ឧ​ក្រិ​.​ដ្ឋ​កម្ម​ផ្សេង​ៗ គឺ​នៅ​តែ​មាន​ជាប់​ជា​និច្ច​នៅ​ក្នុង​ចិត្ត និង​អារម្មណ៍​របស់​ពលរដ្ឋ គ្រាន់តែ​តិច និង​ច្រើន​ប៉ុណ្ណោះ ។ ប៉ុន្តែ​ប្រសិនបើ​និន្នាការ​ដោយ​សមត្ថកិច្ច​ជំនាញ​កាន់តែ​ប្រសើរ​ពលរដ្ឋ​ក៏​កាន់តែ​មាន​ទំនុកចិត្ត ហើយ​យើង​រំពឹង​ថា វា​នឹង​កាត់​ចេញពី​ក្តី​បារម្ភ​របស់​ពលរដ្ឋ ។

នៅ​ពេល​ពលរដ្ឋ​ចេញពីផ្ទះ​ចាក់សោរ​ទៅ​ធ្វើការ ឬ​ធ្វើ​ដំណើរ​ចេញ​ឆ្ងាយ​ពី​ផ្ទះ​អ្វី​ដែល​ពលរដ្ឋ​បារម្ភ គឺ​រឿង​ចោរ​គាស់​ផ្ទះ ។ ពេល​ជិះ​ម៉ូតូ​ទៅ​បំពេញការងារ​រកស៊ី​ហើយ​ទុក​វា​ពលរដ្ឋ​បារម្ភ​រឿង​ចោរ​កា​.​ច់ក​ម៉ូតូ ។ បើ​ជិះឡាន ពួក​គេ​បារម្ភ​រឿង​ចោរ​កា​.​ច់​កញ្ចក់ ឬ​ឆ្កឹះ​ទ្វារ​លួច​របស់​នេះ​របស់​នោះ ។ សូ​ម្បី​តែ​ពេល​នៅផ្ទះ ជា​ពិសេស​ពេល​រាត្រី ពួក​គេ​បារម្ភ​រឿង​ចោរ​ឡើងផ្ទះ​លួច​នេះ​លួច​នោះ ដូច​ជា លួច​ទូរស័ព្ទ និង​កាបូប​លុយ ហើយ​ពេល​ធ្វើ​ដំណើរ​បារម្ភ​រឿង​ចោរ​ឆ​.​ក់ ។ ដល់​ពេល​ធ្វើ​ដំណើរ​ពេល​រាត្រី រាង​យប់​ជ្រៅ​បន្តិច គេ​ខ្លាច​ក្រុម​ជន​បង​តូច​បងធំ គាបស៊ី ។ ពេល​ខ្លះ​សូ​ម្បី​តែ​ពេល​ហូប​ចុក​ផឹកស៊ី​ក៏​ភ័យ​ដែរ​ពីព្រោះ​ខ្លាច​ជន​ស្រវឹង​មាន​អា​វុ​.​ធ​បា​.​ញ់​ផ្តេសផ្តាស់ ។

បញ្ហា​អសកម្ម​ខាងលើ​នេះ ថមថយ​មែន ប៉ុន្តែ​វា​នៅ​តែ​មាន​។ ដូច្នេះ សមត្ថកិច្ច​និង​កងកម្លាំងប្រដាប់អាវុធ​ដែល​មាន​ភារកិច្ច​ស្នូល​និង​តួនាទី​ទទួលខុសត្រូវ លើ​បញ្ហា​នេះ​ត្រូវ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​។

សូម​ចូលរួម​អបអរ​ហើយ​ពិតជា​រីករាយ នៅ​ពេល​ដែល​យើង​បាន​អាន​របាយការណ៍​ដែល​ចុះ​ផ្សាយ នៅ​លើ​បណ្តាញ​សង្គម​របស់​អគ្គស្នងការដ្ឋាន​នគរ​បាន​ជាតិ​ដែល​បាន​អះអាង​ថា ក្នុង​រយៈពេល​៤​ខែ​ដើម ឆ្នាំ​២០២៥​នេះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បាន​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន​៨៨៦​លើក ។ ចំនួន​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា ឆ្នាំ​២០២៤ បាន​ថយ​ចុះ​ចំនួន​២៦៦​លើក ស្មើនឹង​ជាង ២៣,០៩​ភាគរយ ហើយ​ធៀប​នឹង​រយៈពេល​ដដែល​នា​ឆ្នាំ​២០២៤ ។

ប្រភព​ដែល​បាន​លើក​ឡើង​ថា ពាក់ព័ន្ធ​នឹង​របាយការណ៍​នេះ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ គឺ​លោក ទូច សុ​ឃៈ បានឱ្យ​ដឹង​ថា បទល្មើស​ឧ​ក្រិ​.​ដ្ឋ​បាន​ថយ​ចុះ​ចំនួន​២៩​លើក និង​បទល្មើស​មជ្ឈិម​បាន​ថយ​ចុះ​ចំនួន​២៣៧​លើក ។

អ្នកនាំពាក្យ បានឱ្យ​ដឹង​ទៀត​ថា បទល្មើស​ថយ​ចុះ​ទាំងនោះ​មាន​ជា​អាទិ៍ ករណី​លួច​មាន​ស្ថាន​ទម្ងន់ រំ​លោ​.​ភ​សេពសន្ថវៈ​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ លួច ឆ​.​ក់ មនុស្ស​ឃា​.​ត​ដោយ​អ​ចេតនា​អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ ឆបោក រំ​លោ​.​ភលើ​ទំនុកចិត្ត និង​ប្រើ​អាវុធ​ខុសច្បាប់​ជាដើម ។ លោក​បាន​បន្ត​ថា ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ប្រកបដោយ​ប្រសិទ្ធភាព ជា​ទិស​ដៅ​១ ក្នុង​ចំណោម​ទិស​ដៅ​អាទិភាព​ចំនួន​៦ ដែល​លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដៅ​បង្កើន​ការ​យកចិត្តទុកដាក់​អនុវត្តន៍ ចាប់ពី​ដើម​នីតិកាល​ទី​៧ មក ។

លោក​បាន​បន្ត​ថា ក្រសួងមហាផ្ទៃ ក្នុង​នាម​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ជំរុញ និង​តាមដាន​ជាប់​ជា​ប្រចាំ​នូវ​ចលនា​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​ដើម្បី​ធានា​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ ។

កាលពី​ឆ្នាំទៅ​រឿង​ចរាចរណ៍​ឃើញ​ថា មាន​សញ្ញា​វិជ្ជមាន​ហើយដោយ​កាលពី​ឆ្នាំ​មុន​មាន​របាយការណ៍​ថា មានការ​ថយ​ចុះ ។ ដូច្នេះ​ប្រសិនបើ​ឆ្នាំ​នេះ សមត្ថកិច្ច បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​គ្រោះថ្នាក់​ចរាចរណ៍​បន្ត​ថយ ហើយ​ឧ​ក្រិ​.​ដ្ឋ​កម្ម ជា​ពិសេស គឺ​បទល្មើស​ព្រហ្មទណ្ឌ​បន្ត​ថយ​ចុះ ដូច​ជា ពេល​៤​ខែ​ដើមឆ្នាំ ហើយ​បទល្មើស​គ្រឿង​ញៀ​.​ន​ក៏​ថយ​នោះ​រឿង​សន្តិសុខ​នឹង​កាន់តែ​ប្រសើរ ។

ដូច្នេះ ពលរដ្ឋ​ក៏​កាន់តែ​ស្ងប់ចិត្ត និង​មាន​អារម្មណ៍​កាន់តែ​មាន​សុវត្ថិភាព​ថែម​ទៀត ។ ចំណែក​រដ្ឋាភិបាល​ក៏​កាន់តែ​ទទួល​ការ​គាំទ្រ​ពី​ប្រជាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles