ជំនួយជប៉ុន៖ ជប៉ុនផ្ដល់ថវិកា ៧,៨លានដុល្លារ ពង្រឹងសមត្ថភាពបោសសម្អាតមីននៅកម្ពុជា

ជំនួយជប៉ុន៖ ជប៉ុនផ្ដល់ថវិកា ៧,៨លានដុល្លារ ពង្រឹងសមត្ថភាពបោសសម្អាតមីននៅកម្ពុជា

(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅរសៀលថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ជប៉ុន ផ្ដល់ថវិកាប្រមាណ ៧,៨លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពបោសសម្អាតមីន នៅកម្ពុជា។

នាព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា និងលោក SANUI KAZUMASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា រួមជាមួយលោក FUJISAKI Seiyu ប្រធានគម្រោង នៃក្រុមហ៊ុនប្រឹក្សាយោបល់ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICS) បានចុះហត្ថលេខារួមគ្នា លើកំណត់ហេតុគណៈកម្មាធិការពិគ្រោះយោបល់នៃគម្រោងកម្មវិធីហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តន៍គម្រោងជំនួយលទ្ធកម្មសម្ភារបច្ចេកទេសបោសសម្អាតមីនផ្តល់ជូនអង្គភាព CMAC ដែលជាហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន ១.១៦៦លានយ៉េន ប្រមាណ ៧,៨លានដុល្លារអាមេរិក។

គម្រោងនេះ សម្រាប់ពង្រឹងសមត្ថភាពអង្គភាព CMAC តាមរយ:ធ្វើទំនើបកម្មសម្ភារបច្ចេកទេស ដោយទិញសម្ភារបច្ចេកទេសរួមមានគ្រឿងចក្រកម្ទេចមីន ឧបករណ៍រាវមីន ALIS គ្រឿងយន្តរ៉ូបឺតជីកកាយមីន រថយន្តពីរបាំង និងរថយន្ត Bus ព្រមទាំងរថយន្តដឹកគ្រឿចក្រកម្ទេចមីនធុនធ្ងន់៕

ប្រភព៖ HENG Ratana 

administrator

Related Articles