បញ្ចប់ ‘យមរាជ’ TikTok: អាជ្ញាធរ​កោះហៅ​លោកស្រី សឿង ភ័ស្ស ធ្វើ​កិច្ចសន្យា​លុប​វីដេអូ​ប៉ះពាល់​សាសនា និង​សណ្ដាប់ធ្នាប់

បញ្ចប់ ‘យមរាជ’ TikTok: អាជ្ញាធរ​កោះហៅ​លោកស្រី សឿង ភ័ស្ស ធ្វើ​កិច្ចសន្យា​លុប​វីដេអូ​ប៉ះពាល់​សាសនា និង​សណ្ដាប់ធ្នាប់

សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥លោក ផន សុខា អនុប្រធានមន្ទីរធម្មការនិងសាសនា បានដឹកនាំសហការីមន្ទីរ ដោយមានកិច្ចសហកាពី អាជ្ញាធរមូលដ្ឋានក្រុងសៀមរាប សង្កាត់ក្របីរៀល បានអញ្ជើញលោកស្រី សឿង ភ័ស្ស ដែលជាម្ចាស់អាខោន តិកតុក នាង ភ័ស្ស ស្នាក់នៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប មកធ្វើការណែនាំនឹងធ្វើកិច្ចសន្យាឱ្យបញ្ឈប់បង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពពាក់ព័ន្ធនឹងតាំងខ្លួនជាអ្នកគោរពច្បាប់យមរាជ ដែលបានបង្ហោះតាមប្រព័ន្ធបណ្ដាញសង្គម ដែលនាំអោយប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ តថភាពសង្គម និងសាសនា ទាំងចាស់ ទាំងថ្មីចេញទាំងអស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី


administrator

Related Articles