យករដ្ឋមន្រ្តី ថៃ លោកស្រី Paetongtarn Shinawatra បានបញ្ជាក់ថា ការសម្រេចចិត្តណាមួយ ក្នុងជម្លោះនឹងត្រូវទុកឱ្យមេបញ្ជាការយោធា នៅទីកន្លែងសម្រេច…

Heang




បរទេស ៖ នាយករដ្ឋមន្រ្តី ថៃ លោកស្រី Paetongtarn Shinawatra បានបញ្ជាក់ថា ស្ថានភាពនៅតាមព្រំដែន កម្ពុជា-ថៃ នៅតែស្ថិតក្រោមការគ្រប់គ្រង ដោយបដិសេធមិន អោយមានការបែកបាក់ រវាងរដ្ឋាភិបាល និងយោធានោះទេ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី Paetongtarn Shinawatra បានបន្ថែម ថា ការសម្រេចចិត្តណាមួយ ក្នុងជម្លោះនឹងត្រូវទុកឱ្យមេបញ្ជាការយោធា នៅទីកន្លែងសម្រេច ប៉ុន្តែលោកស្រីបានរំលឹកឡើងវិញថា អាទិភាព របស់រដ្ឋាភិបាល គឺការដោះស្រាយភាពតានតឹង តាមរយៈមធ្យោបាយសន្តិវិធី ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ដើម្បីដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ នៅថ្ងៃសុក្រនេះ លោកស្រី Paetongtarn បាននិយាយថា ផែនការ ដែលមិនបានគ្រោងទុក គឺនឹងកើតមាន ។ លោកស្រីបានកត់សម្គាល់ថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai បានពិភាក្សាជាមួយសមភាគីកម្ពុជារួចហើយ ហើយស្ថានភាពទាំងមូល នៅតែមានស្ថិរភាព។

លោកស្រីថា “ភាគីពាក់ព័ន្ធទាំងអស់ – ទាំងយោធា និងរដ្ឋាភិបាល – កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ។ មិនមានជម្លោះរវាងភាគីទាំងពីរទេ។ យើងដឹងពីទំនួលខុសត្រូវរៀងៗខ្លួន និងរក្សាការសម្របសម្រួលដ៏ល្អ”។ “គន្លឹះគឺការរួបរួម ។ យើងមិនចង់បានពាក្យចចាមអារ៉ាម ដែលបង្ហាញពីការបែងចែករវាងរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធទេ ព្រោះវាមិនមែនជាការពិតទេ។ យោធាគាំទ្រយ៉ាងពេញទំហឹង ដល់រដ្ឋាភិបាល ។

លោកស្រីបាននិយាយថា “យោធាក៏បានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការកំណត់ការប្រើប្រាស់កម្លាំង និងជៀសវាងការប៉ះទង្គិចគ្នាដោយហិង្សា ដែលជាជំហរដែលរដ្ឋាភិបាលគាំទ្រ យ៉ាងពេញទំហឹង” ៕ ប្រភព៖ Dap News