បាតុករស៊ីឈ្នួលថៃ៖ បណ្តាញសង្គមទម្លាយថា អ្នកចូលរួមបាតុកម្មនៅថៃ មិនមែនអ្នកជាតិនិយមទេ តែជាអ្នកស៊ីឈ្នួល!

បាតុករស៊ីឈ្នួលថៃ៖ បណ្តាញសង្គមទម្លាយថា អ្នកចូលរួមបាតុកម្មនៅថៃ មិនមែនអ្នកជាតិនិយមទេ តែជាអ្នកស៊ីឈ្នួល!

(​ថៃ​)៖ ចូលរួម​បាតុកម្ម​នៅ​ថៃ​ត្រូវ​បាន​អ្នកលេង​បណ្តាញ​ទម្លាយ​ថា មិនមែន​អ្នក​ជាតិនិយម​ថៃ​ទេ តែ​ជា​អ្នកស៊ីឈ្នួល​ធ្វើ​បាតុកម្ម ។

នៅ​ថ្ងៃនេះ សារព័ត៌មាន​ថៃ​តូច​ធំ​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ស្តី​ពី​ទិដ្ឋភាព​ធ្វើ​បាតុកម្ម​ដោយ​ប្រើ​ពាក្យ​ថា ក្រុម​អ្នក​ជាតិនិយម ក្នុង​ប្រទេស​ថៃ បាន​នាំ​គ្នា​ប្រមូលផ្តុំ​ដើរ​ក្បួន​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រគល់​អំណាច​ទៅ​អោយ​យោធា និង​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ (NSC) ដើម្បី​ដោះស្រាយ​វិវាទ​ព្រំ​ដែន​ជាមួយ​កម្ពុជា បន្ទាប់​ពី​ពួក​គេ​គ្មាន​ទំនុកចិត្ត​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោកស្រី នាយក​រដ្ឋមន្ត្រី អន អ៊ី​ង ដែល​ជា​កូនស្រី​របស់​លោក​ថា​ក់​ស៊ី​ន ដោយ​ចោទប្រកាន់​ថា គ្រួសារ​មួយ​នេះ​ពី​ឳ​ពុក​ដល់​កូន មាន​ទំនាក់ទំនង​ស្អិតរ​មួ​ត​ខ្លាំង​ពេក ជាមួយ​គ្រួសារ​មេដឹកនាំ​របស់​កម្ពុជា​។


សារព័ត៌មាន The Nation បាន​ផ្សាយ​ថា ក្រុម​អ្នក​ជាតិនិយម បាន​សម្តែង​ការ​ព្រួយ​និង​សង្ស័យ​លើ​សមត្ថភាព​របស់ លោក Phumtham Wechayachai រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថា អាច​នឹង​ធ្វើការ​សម្រេចចិត្ត​ដោយ​មិន​លំអៀង​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​ថៃ ។

កាសែត​ថៃ​ខាងលើ បាន​ស្រង់​សម្តី​បាតុករ​ដែល​ចោទប្រកាន់​ថា ព្រោះតែ​ទំនាក់ទំនង​ជិត​ស្និទ្ធ​រវាង​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា និង​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​បង​ប្អូនធម៌ ហើយ​លោក​ទាំង​ពីរ​បច្ចុប្បន្ន គឺជា​ឪពុក​របស់​នាយក​រដ្ឋមន្ត្រី​ថៃ និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​ធ្វើ​ឱ្យ​ពួក​គេ​ព្រួយបារម្ភ​ថា ដោយសារ​ទំនាក់ទំនង​នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​ចរចារ​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ដែល​អាច​ធ្វើ​ឱ្យ​ប្រទេស​ថៃ​ខាត​ប្រយោជន៍ ។

យ៉ាងណា​ក៏​ដោយ ក្រុម​បាតុករ​មួយ​ក្តាប់​តូច​ដែល​សារព័ត៌មាន The Nation បាន​ហៅ​ក្រុម​អ្នក​ធ្វើ​បាតុកម្ម​នេះ​ថា ជា​បណ្តាញ​និស្សិត និង​ប្រជាជន​ដើម្បី​កំណែទម្រង់​ប្រទេស​ថៃ ហៅ​កាន់​ថា (STR) នេះ មិនមែន​តំណាង​អោយ​ប្រជាជន​ថៃ​ទូ​ទាំង​ប្រទេស​នោះ​ទេ តែ​អាច​ជា​ក្រុម​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ល្ខោន​ឱ្យ​សម្តែង​តែ​ប៉ុណ្ណោះ​។

ជាក់ស្តែង ក្រុម​បាតុករ​នេះ បាន​ហៅ​ខ្លួនឯង​ថា ជា​បណ្តាញ​និស្សិត តែបើ​យើង​ពិនិត្យ​ទៅ​លើ​រូប​ភាព​ជាក់ស្តែង យើង​មិន​អាច​រក​ឃើញ​អ្នកចូលរួម​ណា​ម្នាក់​ក្នុង​ចំណោម​បាតុករ​ទាំងនោះ​មាន​មុខមាត់ ការ​ស្លៀកពាក់​រូបភាព ភិន​ភាក់​និង​វ័យ​ជា​និ​សិ​ត្ស​សូ​ម្បី​តែ​ម្នាក់ ។

បន្ថែម​លើ​នេះ អ្វី​ដែល​កាន់តែ​ហួសចិត្ត​ថែម​ទៀត​នោះ ក្រុម​អ្នក​តាមដាន​ព្រឹ​ត្ត​ការណ៍​តាម​បណ្តាញ​សង្គម​នៅ​ប្រទេស​ថៃ បាន​ចូល​ទៅ​ខម​មិន​ដោយ​ទម្លាយ​ការ​ពិត​ថា ពូ​ៗ​អ៊ី​ៗ​អ៊ុ​ៗ​យាយ​ៗ ដែល​ចូលរួម​ក្នុង​ក្បួន​បាតុកម្ម​ទាំងនេះ គឺជា​ក្រុម​មនុស្ស​ដែល​តែងតែ​បង្ហាញ មុខ​នៅ​សឹងតែ​គ្រប់​ព្រឹ​ត្តា​ការណ៍​បាត​កម្ម​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​ចង់​សំដៅ​ថា ពួក​គាត់​ជា​ក្រុម​ដើរ​ស៊ីឈ្នួល​ធ្វើ​បាតុកម្ម​។​

ចុះ​លោក​អ្នក​ដែល​កំពុង​ទស្សនា​ព័ត៌មាន​មួយ​នេះ ជួយ​រក​ពិនិត្យ​ទាំងអស់​គ្នា​ទៅ​មើល ថា​តើ​ក្រុម​ពួក​គាត់​មើល​សម​សាក​សមជា​បណ្តាញ និ​សិ​ត្ស​ប៉ុន្មាន​ភាគរយ​ដែរ​បងប្អូន?

កែសម្រួលដោយ

administrator

Related Articles