ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ ត្រូវជាថ្ងៃចូលរោងជ័យ របស់តារាចម្រៀងដ៏ល្បីទាំងពីររូបគឺលោក ងួន ចាន់ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ដែលអ្នកទាំងពីរក៏ទទួលបានការសាទរជាច្រើន ពីសំណាក់អ្នករួចអាជីពសិល្បៈ ក៏ដូចជាអ្នកគាំទ្រ។
ស្របគ្នានេះ លោក ងួន ចាន់ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ក៏ចង់ចែករំលែកពេលវេលាដ៏មានន័យនេះជាមួយអ្នកគាំទ្រ ដូច្នេះហើយទើបធ្វើការផ្សាយផ្ទាល់នៅលើ គនណីហ្វេសប៊ុកផេកផ្លូវការ របស់អ្នកទាំងពីរ បង្ហាញពីតថភាពក្នុងពិធីតាំងពីចាប់ផ្តើម។
ក្រោយពេលធ្វើការផ្សាយផ្ទាល់ ក៏មានអ្នកគាំទ្រជាច្រើនចូលទស្សនា និងបញ្ចេញមតិអបអរសាទរគ្រប់គ្នា ជាពិសេសមនុស្សជាច្រើនក៏បានលាន់មាត់សរសើររោងជ័យរបស់តារាចម្រៀងល្បីរបស់កម្ពុជាទាំងពីររូបថា ស្រស់ស្អាតខ្លាំងដូចឋានសួគ៌៕