អាមេរិក-ចិន៖ បើកកិច្ចចរចាពាណិជ្ជកម្មសំខាន់នៅទីក្រុងឡុងដ៍ ថ្ងៃទី៩ មិថុនា ដើម្បីបន្ធូរភាពតានតឹងសកល។

អាមេរិក-ចិន៖ បើកកិច្ចចរចាពាណិជ្ជកម្មសំខាន់នៅទីក្រុងឡុងដ៍ ថ្ងៃទី៩ មិថុនា ដើម្បីបន្ធូរភាពតានតឹងសកល។

អាមេរិក៖ សហរដ្ឋអាមេរិកនិងប្រទេសចិន បានយល់ព្រមនឹងបើកកិច្ចចរចារអំពីបញ្ហាពាណិជ្ជកម្មក្នុងថ្ងៃទី ៩ ខែមិថុនា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី ៧ ខែមិថុនា។ តាមគម្រោងគឺកិច្ចចរចារនៅដើមសប្តាហ៍ក្រោយនេះនឹងត្រូវរៀបចំឡើងនៅក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។

ប្រភពខាងលើបានបន្តថា ភាគីអាមេរិកនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួនចំនួន ៣នាក់ ទៅចូលរួមក្នុងកិច្ចចរចារខាងលើនេះ ដោយមន្ត្រីជាន់ខ្ពស់ទាំងនោះរួមមាន លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Howard Lutnick រដ្ឋមន្ត្រីពាណិជ្ជកម្ម  និង លោក Jamieson Greer ដែលជាតំណាងពាណិជ្ជកម្មអាមេរិក។ ដោយឡែកភាគីខាងប្រទេសចិននៅមិនទាន់បញ្ជាក់អំពីសភាសភាព ដែលនឹងត្រូវចូលរួមក្នុងកិច្ចចរចារនេះនៅឡើយទេ។ សូមបញ្ជាក់ជូនថា ប្រទេសជាច្រើននៅលើពិភពលោកកំពុងរង់ចាំលទ្ធផលវិជ្ជមានអំពីកិច្ចចរចារពាណិជ្ជកម្មរវាងអាមេរិកនិងចិនយ៉ាងខ្លាំង ដ្បិតភាពតានតឹងរវាងប្រទេសមហាអំណាចទាំង ២នេះ ក៏បានជះឥទ្ធិពលយ៉ាងខ្លាំងក្នុងវិស័យពាណិជ្ជកម្មសកលដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

administrator

Related Articles