អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានយល់ព្រមឱ្យអនុញ្ញាតឱ្យរ៉ែ និងមេដែកកម្រហូរទៅកាន់ទឹកដីសហរដ្ឋអាមេរិកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៧ ខែមិថុនា។ យ៉ាងណាក្តី ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកនៅមិនទាន់មានប្រតិកម្មឬការឆ្លើយតបយ៉ាងនៅឡើយទេ ចំពោះការអះអាងរបស់លោក ដូណាល់ ត្រាំ ខាងលើនេះ។
សូមបញ្ជាក់ជូនថា ការចេញមកបញ្ជាក់ពីសំណាក់លោក ដូណាល់ ត្រាំ នៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលដែរ សហរដ្ឋអាមេរិកនិងចិនបានយល់ព្រមបើកកិច្ចចរចារអំពីបញ្ហាពាណិជ្ជកម្មនៅក្នុងថ្ងៃទី៩ ដើមសប្តាហ៍ក្រោយ នៅក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានបញ្ជាក់បន្ថែមផងដែរថា ការអនុញ្ញាតឱ្យរ៉ែ និងមេដែកកម្រហូរអាចទៅកាន់ទឹកដីសហរដ្ឋអាមេរិកបានគឺជាវិធានការមួយ ដែលអាចកាត់បន្ថយភាពតានតឹងក្នុងវិស័យពាណិជ្ជកម្មរវាងអាមេរិកនិងចិនបានមួយផ្នែកធំ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time