យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ជូនប្រជាពលរដ្ឋ ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និង សមិទ្ធផលនានាក្នុងវិស័យអប់រំខេត្តរតនគិរី ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ការយកជម្លោះព្រំដែនកម្ពុជា-ថៃ ទៅ ICJ មិនមែនជាការបញ្ឆេះសង្គ្រាមទេ តែជាការរំលត់បញ្ហា។ បន្ថែមពីនេះ សម្តេចមហាបវរធិបតី ក៏បានបញ្ជាក់ថា មិនថាតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រេចបែបណា នោះកម្ពុជានឹងទទួលយក៕
ប្រភព៖ ក្រសួងព័ត៌មាន