ICJ៖ សម្តេច ហ៊ុន ម៉ាណែត អះអាង​ការ​យក​៤​ចំណុច​ព្រំដែន​ទៅ​តុលាការ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិវិធី​ឆាប់​ចប់

ICJ៖ សម្តេច ហ៊ុន ម៉ាណែត អះអាង​ការ​យក​៤​ចំណុច​ព្រំដែន​ទៅ​តុលាការ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិវិធី​ឆាប់​ចប់

រាជធានី​ភ្នំពេញ ៖ សម្តេច​បវ​ត​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ជា​ថ្មី​ថា ការ​ដាក់​បញ្ហា​ចំនួន​៤ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ព្រំដែន នៅ​តំបន់​ទាំងនោះ ដោយ​សន្តិវិធី ឲ្យ​បាន​ឆាប់​ចប់ ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​បវរ​ធិ​បតី បាន​សរសេ​យ៉ាង​ដូច្នេះ​ថា ៖ ល្ងាច​នេះ ខ្ញុំ​បាន​ពិភាក្សា​តាម​ទូរ​សព្ទ​ជាមួយ​ឯកឧត្តម Anwar Ibrahim នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ឆ្នាំ​២០២៥​។ ខ្ញុំ​សូម​ចូលរួម​អបអរសាទរ ចំពោះ​ឯកឧត្តម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ចំពោះ​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​អាស៊ាន​កំពូល​លើក​ទី​៤៦ ប្រកបដោយ​ជោគជ័យ និង​អរគុណ ឯកឧត្តម​ចំពោះ​ការ​យកចិត្តទុកដាក់ លើ​ស្ថានការណ៍ ដែល​កំពុង​កើត​មាន​ពាក់ព័ន្ធ​នឹង​ព្រំដែន​កម្ពុជា​-​ថៃ ។


សម្តេច​បវរ​ធិ​បតី បាន​បញ្ជាក់​ថា ៖ ខ្ញុំ​បាន​បញ្ជាក់​ជូន​ឯកឧត្តម Anwar អំពី​គោល​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​ព្រំដែន​កម្ពុជា​-​ថៃ ថា កម្ពុជា​ប្រកាន់ខ្ជាប់ នូវ​គោល​ជំហរ​រក្សា​សន្តិភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ថៃ ។ ការ​សម្រេចចិត្ត​របស់​កម្ពុជា ដើម្បី​យក​បញ្ហា​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ព្រំដែន នៅ​តំបន់​ទាំងនោះ ដោយ​សន្តិវិធី អោយ​បាន​ឆាប់​ចប់​ជា​ស្ថាពរ ជា​ជាង​បន្សល់​ទុក​បញ្ហា​អោយ​នៅ​បន្ត​ស្រពិចស្រពិល រយៈពេល​វែង ដែល​អាច​បង្ក​អោយ​កើត​មាន​ជា​ជម្លោះ​ប្រដាប់​អាវុធ​សារ​ជា​ថ្មី ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី បាន​អះអាង​ថា កម្ពុជា​បន្ត​សហការ​ជាមួយ​ភាគី​ថៃ ដើម្បី​ជំរុញ​ការ​វាស់វែង ខ័​ណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែល​នៅ​សេសសល់ (​ក្រៅពី​តំបន់​ទាំង​៤​ខាងលើ​) ដោយ​ប្រើប្រាស់​យន្តការ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) កម្ពុជា​-​ថៃ ។

សម្តេច​បាន​លើក​ឡើង​ថា បន្ត​រក្សា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ តាម​រយៈ​គ្រប់​យន្តការ ដែល​មាន​ស្រាប់ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles